03/03/2019 10:52 GMT+7 Email Print Like 0

សាធារណមតិពិភពលោកវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចជាផ្លូវការ​នៅវៀតណាម​របស់ថ្នាក់ដឹកនាំកូរ៉េខាង​ជើង លោក Kim Jong-un


 ថ្នាក់ដឹកនាំកូរ៉េខាងជើងនៅស្ថានីយ៍រថភ្លើង Dong Dang នាព្រឹកថ្ងៃទី២៦ខែកុម្ភៈ (រូបថតៈ Reuters) 

 កាសែតជាច្រើនរបស់ជប៉ុនបានចុះផ្សាយនូវព័ត៌មានស្តីពីដំណើរទស្សនកិច្ចជាផ្លូវការរបស់ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-un។

គេហ​ទំព័រផ្លូវការរបស់ទូរទស្សន៍ NHK បានផ្សាយអត្ថបទមួយ ដែលមានចំណងជើង ថា “លោកប្រធាន Kim Jong-un៖ ដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងបន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាង​ជើង​នៅវៀត​ណាម​”  ដែលបានព៌ណនាលំអិតនូវព័ត៌មាននៃដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ Kim Jong-un នៅប្រទេស​វៀត​ណាម​ ជាមួយនឹងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការដែលបានប្រារព្ធធ្វើឡើងនៅវិមានប្រ ធានរដ្ឋ នៃរដ្ឋធានី​ហាណូយ។

យោងតាម« NHK អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានវាយតម្លៃថា ដំណើរ​ទស្សនកិច្ច​​របស់ប្រមុខដឹកនាំកូរ៉េខាងជើង លោក Kim Jong-un មានអត្ថន័យប្រវត្តិសាស្ត្រដ៏អស្ចារ្យ”។ ក្នុងពេល​ជាមួយគ្នានោះ ថ្នាក់នាំកូរ៉េខាងជើងក៏បានសម្តែង “អំណរគុណចំពោះការ​គាំទ្រ​យ៉ាង​ជ្រាល​ជ្រៅរបស់​វៀត​ណាម សម្រាប់កូរ៉េខាងជើងក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអា​មេរិ​ក - កូរ៉េខាងជើង” ។

រីឯកាសែត Nikkei Asian Review មាន​អត្ថបទ​វិភាគ​លំអិត​អំពីទំ​នាក់​ទំនង​រវាង​ប្រទេស​វៀត​ណាម និង​កូរ៉េខាង​ជើង បន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅរដ្ឋធានី​ហាណូយ។ អត្ថបទ​នោះបាន​លើកឡើង​ថា ថ្នាក់ដឹកនាំកូរ៉េខាងជើងកំពុងឆ្ពោះទៅរកទំនាក់​ទំនងមិត្តភាពជាមួយវៀតណាម ​ព្រមទាំង​បាន​សម្តែង​ការដឹងគុណចំពោះរដ្ឋាភិបាលវៀតណាម ដែលបា​នគាំទ្រធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាម៉េរិ​ក - កូរ៉េខាង​ជើងលើកទី ២។

ទីភ្នាក់​ងារព័ត៌មានជាផ្លូវការរបស់កូរ៉េខាងជើង (KCNA) នាថ្ងៃទី ២ ខែមីនា បានឲ្យដឹងថា ថ្នាក់ដឹក​នាំកូរ៉េ​ខាង​ជើង​ លោក Kim Jong-un បានសម្តែង​នូវក្តីសង្ឃឹម​របស់​លោក​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការនិង​ការផ្លាស់​ប្តូរជាមួយ​វៀតណាម លើគ្រប់វិស័យនិងកែលំអរទំនាក់ទំនងទ្វេដងឡើង​កម្ពស់​ថ្មីមួយ។

ក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់អំពីស្ថានភាពនៅអាស៊ីបូព៌ា លោក Yang Dan Zhi អ្នក​ជំនាញ​អំពី​បណ្តា​បញ្ហា​អាស៊ីបូព៌ា​ នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រសង្គមចិនបានចាត់ទុក ថា នេះគឺជាដំណើរ​ទស្សន​កិច្ច​ដែល​បាន​សហគមន៍​អន្តរជាតិយកចិត្តទុកដាក់យ៉ាងខ្លាំង​ ដែលបង្ហាញថា កូរ៉េខាងជើង​ចងបើក​ទូលាយ​កិច្ច​សហប្រតិបត្តិការ​ជាមួយខាង​ក្រៅផងដែរ៕

 

តា​ម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ