• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកដកសំណើរ អញ្ជើញចិនចូលរួមកិច្ចចរចាស្ដីពីការគ្រប់គ្រងអាវុធ

បេសកកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកគ្រប់គ្រងអាវុធលោក Marshall Billingslea បានប្រកាសថា សហរដ្ឋ អាមេរិកបានដកសំណើរ អញ្ជើញចិនចូលរួមកិច្ចចរចាស្ដីពីការគ្រប់គ្រងអាវុធ។

អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Ryabkov នាថ្ងៃទី ២២ ខែសីហាបានឲ្យដឹងថា សហរដ្ឋអាមេរិកបានដកសំណើរ អញ្ជើញប្រទេសចិនចូលរួមកិច្ចចរចា ស្ដីពីកាត់បន្ថយអាវុធ ហើយថែមទាំងបានដាក់ចេញលក្ខខ័ណ្ឌផ្សេងទៀតដែលធ្វើឲ្យការចាចារស្ដីពីសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START) បន្តជាប់គាំង។

លោកអនុរដ្ឋមន្រ្តី Ryabkov បានថ្លែងថា រុស្ស៊ីមិនបានផ្លាស់ប្តូរជំហររបស់ខ្លួនក្នុងការអញ្ជើញប្រទេសចិន ចូលរួមក្នុងការចរចាស្តីពីការកាត់បន្ថយអាវុធជាយុទ្ធសាស្ត្រនោះទេ ព្រមទាំងសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ការចូលរួមរបស់អង់គ្លេសនិងបារាំងក្នុងករណីពង្រីកបញ្ជីប្រទេសដែលចូលរួមក្នុងការចរចា។

មុននេះបេសកកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបន្ទុកគ្រប់គ្រងអាវុធលោក Marshall Billingslea ក៏បានប្រកាសថា សហរដ្ឋអាមេរិកបានដកសំណើរ អញ្ជើញចិនចូលរួមកិច្ចចរចាស្ដីពីការគ្រប់គ្រងអាវុធផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

សមាជិកព្រឹទ្ធសភាអាមេរិកចង់បន្តបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

នៅចំពោះមុខមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដែលបានប្រារព្ធឡើងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines (មកពីគណបក្សសាធារណរដ្ឋ រដ្ឋ Montana) បានផ្ញើលិខិតអបអរសាទរជូនចំពោះអគ្គលេខាបក្ស លោក តូ ឡឹម និងប្រជាជនវៀតណាម ដោយបង្ហាញពីបំណងប្រាថ្នារបស់លោកក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។

Top