• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកបញ្ឈប់ការហោះហើរឃ្លាំមើលនៅជុំវិញឧបទ្វីបកូរ៉េ

នាថ្ងៃទី ២៩ ខែធ្នូ គេហទំព័រតាមដានសកម្មភាពអាកាសចរណ៍ AirCraft Spots បានឲ្យដឹងថាសហរដ្ឋអាមេរិកបានបញ្ឈប់ការឃ្លាំមើលការហោះហើរ នៅ ជុំវិញឧបទ្វីបកូរ៉េ ក្នុងបរិបទដែលទីក្រុងព្យុងយ៉ាងមិនអនុវត្តការគំរាមកំហែងនៃការបញ្ជូន «កាដូបុណ្យណូអែល» ទៅកាន់សហរដ្ឋអាមេរិកនោះឡើយ។

ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-Un  (រូបថត៖ AFP/TTXVN)

AirCraft Spots បានឲ្យដឹងថានេះគឺជាលើកដំបូងក្នុងរយៈពេលជិត ៥ ថ្ងៃកន្លងមកដែលគ្មានយន្តហោះប្រភេទ RC-135S Cobra Ball ធ្វើសកម្មភាពនៅខាងលើដែនសមុទ្រនៃប្រទេសកូរ៉េខាងត្បូង។ យន្តហោះឃ្មាំមើលរបស់អាមេរិកលើសមុទ្រជប៉ុនចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ខែធ្នូ ដើម្បីត្រួតពិនិត្យមើលរាល់សកម្មភាពរបស់ ស.ប.ប កូរ៉េ ក្នុងឱកាសបុណ្យណូអែលកន្លងមក។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស .ប .ប កូរ៉េ កាលពីថ្ងៃទី ៣០ ខែធ្នូ បានចេញផ្សាយថាប្រទេសនេះបានពិភាក្សាអំពីវិធានការណ៍នានាសំដៅការពារអធិបតេយ្យភាពនិងសន្តិសុខក្នុងថ្ងៃទី ២ នៃកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការកណ្តាលនៃគណបក្សការងារ ស.ប.ប កូរ៉េផងដែរ៕ 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

អគ្គទេសាភិបាលអូស្ត្រាលី លោក​ស្រី Sam Mostyn បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម

កាលពីយប់ថ្ងៃទី១២ ខែកញ្ញា អគ្គទេសាភិបាលអូស្ត្រាលី លោកស្រី Sam Mostyn និងស្វាមី លោក Simeon Beckett បានចាកចេញពីទីក្រុងហូជីមិញ បញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងលោកជំទាវ។

Top