• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហរដ្ឋអាមេរិកបានដកពន្ធជាបណ្តោះអាសន្នលើទំនិញជាង ៤០០មុខ របស់ចិន

នាថ្ងៃទី ២០ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដកពន្ធគយជាបណ្តោះអាសន្នលើទំនិញជាង ៤០០ មុខរបស់ចិន ដែលរដ្ឋអំណាចទីក្រុងវ៉ាស៊ីនតោនយកពន្ធកាលពីឆ្នាំមុន។ ការផ្លាស់ប្តូរនេះធ្វើឡើងក្នុងបរិបទដែលជំនួបពិគ្រោះយោបល់ពាណិជ្ជកម្មថ្នាក់អនុរដ្ឋមន្ត្រីរវាងអាមេរិកនិងចិនឈានចូលដល់ថ្ងៃទី ២។

ទំនិញនៅកំពង់ផែមួយនៅប្រទេសចិន (រូបថត៖ THX/TTXVN)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ខុទ្ទកាល័យតំណាងពាណិជ្ជកម្មអាមេរិកបានឲ្យដឹងថា ទំនិញចិនចំនួន ៤៣៧ មុខដែលធ្លាប់ត្រូវបានយកពន្ធ ចំនួន ៣ លើកកាលពីឆ្នាំមុន នឹងត្រូវបានលើកលែងពន្ធបន្ថែមទាំងនេះក្នុងរយៈពេលមួយឆ្នាំ។


ទន្ទឹមនឹងនេះដែរអាមេរិកនិងចិនបានធ្វើកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់អនុរដ្ឋមន្ត្រីដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ដល់ ថ្ងៃទី២០ ខែកញ្ញានៅខុទ្ទកាល័យពាណិជ្ជកម្មអាមេរិក - ទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ នាថ្ងៃទី ២០ ខែកញ្ញាលោក Donald Trump បានឲ្យដឹងថាកិច្ចចរចារជាមួយប្រទេសចិន កំពុងដំណើរការល្អ ហើយសម្រេចបានវឌ្ឍនភាពជាច្រើនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top