08/05/2020 12:51 GMT+7 Email Print Like 0

សហភាពអឺរ៉ុបបានព្រមានថាជំងឺ Covid-19 គំរាមកំហែងដល់អនាគតនៃតំបន់រូបិយប័ណ្ណរួមអឺរ៉ុប


 ប្រទេសអ៊ីតាលីគឺជាប្រទេសដែលរងការខូចខាតខាងសេដ្ឋកិច្ចច្រើនបំផុត (រូបថត៖  La Stampa)
 

គណៈ​កម្មការអឺរ៉ុបកាលពីថ្ងៃទី ៦ ឧសភាបានព្រមានថា ជំងឺរាតត្បាត Covid-19 កំពុង​គំរាម​កំហែង​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​អនាគតនៃតំបន់រូបិយប័ណ្ណរួមអឺរ៉ុប (Eurozone) នៅពេលដែលជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​សមាជិក​ឱ្យធ្លាក់​ចូល​ក្នុងវិបត្តិ​សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរបំផុតក្នុង​រយៈពេលជិត ១ សតវត្ស។
 
ការព្រមាននេះត្រូវបានសមាជិកទទួល​បន្ទុក​សេដ្ឋកិច្ច នៃគណៈកម្មការអឺរ៉ុប​លោក Paolo Gentiloni លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មានស្តីពីការព្យាករណ៍សេដ្ឋកិច្ចអឺរ៉ុបសម្រាប់និទាឃរដូវឆ្នាំ ២០២០ នៅទីក្រុងប្រ៊ុច​សែល​នាថ្ងៃ​ទី៦ ខែ​ឧសភា។

យោងតាមលោក Paolo Gentiloni បានឲ្យដឹងថាជំងឺរាតត្បាត Covid-19 បានបង្កើតការបែក​បាក់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​រវាងសមាជិកនៃតំបន់រូបិយប័ណ្ណរួមអឺរ៉ុប ខណៈដែលតំបន់​ទាំងមូល​បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរបំផុតចាប់តាំងពី វិបត្តិសេដ្ឋកិច្ចសកលលោកនៅដើមសតវត្សរ៍ទី ២០ ។
 
នាបច្ចុប្បន្ន​បណ្តា​ប្រទេស​សមាជិក​នៃតំបន់​រូបិយវត្ថុរួម​អឺរ៉ុបក៏​បាន​ដាក់​ចេញ​នូវកញ្ចប់​ថវិកា​សង្គ្រោះ​បន្ទាន់​សម្រាប់​សេដ្ឋកិច្ច​បន្ទាន់ផ្ទាល់ខ្លួន ដែលមានទឹកប្រាក់ចំនួនសរុបជិត ៣ ពាន់ពា​ន់លាន​អឺរ៉ូ៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ