• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសអូស្ត្រាលីនៅអាស៊ានចាត់ទុកវៀតណាមជាទីផ្សារល្អដើម្បីពង្រីកសកម្មភាពអាជីវកម្ម

​៤៧% នៃបរិមាណសហគ្រាសអូស្ត្រាលី​បានចាត់ទុកថា ការធ្វើ​សមាហរណកម្ម​របស់​អាស៊ាន បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​សកម្ម​ភាពអាជីវកម្ម ខណៈដែលត្រឹមតែ២៧%ចាត់ទុកថា ការធ្វើសមាហរណកម្ម​នេះមិន​មាន​សារ​សំខាន់​នោះ​ឡើយ​។ 
 
ទោះបីជា​កិច្ចសហប្រតិបត្តិការឆ្លងដែនក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត Covid-19 មិនមានច្រើនក៏ដោយ ប៉ុន្តែបណ្ដា​សហគ្រាសអូស្ត្រាលីនៅអាស៊ីអាគ្នេយ៍បន្តជឿជាក់ទៅលើការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតំបន់នេះ។ អ្នកយក​ព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុង Sydney បានដកស្រង់​លទ្ធផល​នៃការស្ទង់​មតិនា​ពេលថ្មីៗនេះ របស់សភាពាណិជ្ជកម្មអូស្ត្រាលី (AustCham) ដោយសរឲ្យឃើញថា​ ៤៧%នៃបរិមាណ​សហគ្រាស​អូស្ត្រាលីបានចាត់ទុក​ថា ការធ្វើសមាហរណកម្ម របស់​អាស៊ាន​បង្កលក្ខណៈ​ងាយ​ស្រួលដល់​សកម្មភាព​អាជីវកម្ម​ ខណៈ​ដែលត្រឹមតែ២៧%ចាត់ទុកថា ការធ្វើសមាហ​រណកម្មនេះមិនមានសារសំខាន់នោះឡើយ​។ ក្នុង​ចំណោម​សហគ្រាសដែលចូលរួមការស្ទង់មតិមុនពេលផ្ទុះឡើងជំងឺ Covid-19 នេះ មាន១៩%បានឲ្យដឹងថា គេបាន​ពង្រីក​សកម្មភាពអាជីវកម្មគួរឲ្យកត់សម្គាល់ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ហើយ៨៥%គ្រោងនឹង​ពង្រីក​សកម្មភាព​ក្នុងរយៈពេល៥ឆ្នាំខាងមុខ។
 
ការ​អភិវឌ្ឍរបស់វៀតណាមក៏ត្រូវបានរំលេចនៅក្នុងការស្ទង់មតិរបស់ AustCham ដែរ។ តាមនោះ វៀត​ណាម​ត្រូវ​បាន​ចាត់​ទុកថា ជាទីផ្សារងាយស្រួលបំផុតដើម្បីពង្រីកអាជីវកម្ម ដោយវ៉ា​ដាច់​ហ្វីលី​ពីន​និង​មីយ៉ាន់​ម៉ា ក្នុងប៉ុន្មាន​ឆ្នាំថ្មីៗ​​នេះ និងដៃគូសេដ្ឋកិច្ចប្រពៃណីរបស់អូស្ត្រាលីគឺម៉ា​ឡេស៊ីនិង​សឹង្ហបុរី៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top