• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសជប៉ុនចំនួនជាង ១០០ អង្គភាព​ស្វែងរក​ឱកាស​វិនិយោគ​ចូលមក​ទីក្រុង Can Tho និងតំបន់វាលសណ្ដទន្លេ Cuu Long

កម្មវិធីជួបប្រាស្រ័យវប្បធម៌ ពាណិជ្ជកម្មរវាងវៀតណាម និងជប៉ុនលើកទី ៤ កំពុងប្រព្រឹត្តិទៅនៅទីក្រុង Can Tho និងខេត្តមួយចំនួននៃតំបន់វាលសណ្ដទន្លេ Cuu Long។

គណប្រតិភូសហគ្រាសជប៉ុន (VOV)

ព្រឹត្តិការណ៍នេះទាក់ទាញបានការចូលរួមរបស់អ្នកដំណើរចំនួន ១២០ នាក់ មកពីសហគ្រាសជប៉ុនចំនួន ១០០ អង្គភាព ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម និង logistics នៃ ទីក្រុង Can Tho និងតំបន់ វាលសណ្ដទន្លេ Cuu Long។ លោក Nguyen Phuong Lam នាយករងទទួលបន្ទុក VCCI Can Tho បានឲ្យដឹងថា៖

"គណៈប្រតិភូសហគ្រាសលើកនេះ រួមមានសហគ្រាសើវិស័យសំណង់ គមនាគមន៍ និងផ្ដល់ប្រឹក្សាយោបល់ហិរញ្ញវត្ថុ។ ពួកគេមកទីនេះដើម្បីស្វែងយល់អំពីទីផ្សារថ្មី។ យើងខ្ញុំបានខិតខំប្រឹងប្រែងដម្បីបង្ហាញឲ្យគេឃើញនូវសក្តានុពលនៃតំបន់វាលសណ្ដទន្លេ Cuu Long ដែលមានចំនួនប្រជាជន ១៧ លាននាក់ផងដែរ។

កម្មវិធីជួបប្រាស្រ័យវប្បធម៌ ពាណិជ្ជកម្មរវាងវៀតណាមនិងជប៉ុនលើកទី ៤ មានស្តង់ទំនិញចំនួន ១២០ ក្នុងនោះមានស្តង់ទំនិញចំនួន ៣០ ដែលឧទ្ទេសនាមអំពីវប្បធម៌របស់វៀតណាមនិងជប៉ុន និងស្តង់ទំនិញពាណិជ្ជកម្មចំនួន ៩០ ដែលឧទ្ទេសនាមអំពីផលិតផលរបស់ប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top