27/03/2019 10:39 GMT+7 Email Print Like 0

សហគ្រាសកាណាដាមានបំណងចង់បោះទុនចូលមកទីក្រុងដាណាំង


ទិដ្ឋភាពនៃសិក្ខាសាលានេះ
 

 នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ គណៈកម្មាធិការប្រជាជនទីក្រុងដាណាំង ភាគ កណ្ដាលវៀតណាម បាន​រៀបចំ​សិក្ខាសាលាពន្លឿន​ការវិនិ​យោគពីកាណាដាចូល មកទីក្រុងដាណាំង។ 

រហូត​មកដល់ពេលនេះ ទីក្រុងដាណាំងមានគម្រោងវិនិ យោគដោយផ្ទាល់ចំនួន៧០០ក្នុងដើមទុនសរុប៣,៥៥ពាន់​លាន​ដុល្លាអាមេរិក ដែលក្នុងនោះប្រទេសកាណាដាមាន៩គម្រោងក្នុងតម្លៃ១លានដុល្លាអាមេរិក។ ទីក្រុង​ដាណាំង​កំពុងផ្ដោតលើការសុក្រិតហេដ្ឋារចនាសម្ព័ន្ធនិងលើកកំពស់គុណភាពប្រភពធនធានមនុស្ស ក៏ដូច​ជា​អនុវត្តន៍​គោលនយោបាយជាច្រើនដែលជួយ សម្រួលដល់ការពន្លឿន​កិច្ច​សហប្រតិបតិ្តការ​ជាមួយ​ដៃគូ​អន្តរជាតិ​ផង​ដែរ។ នៅ សិក្ខាសាលានេះ វិនិយោគិនកាណាដាមួយចំនួនបានវាយតម្លៃខ្ពស់ចំពោះឧត្តម ភាព​ប្រកួត​​ប្រជែងនិងគោលនយោបាយអនុគ្រោះនានាក្នុងការទាក់ទាញទុនវិនិយោគនៃទីក្រុងដាណាំង ព្រម​ទាំង​មាន​បំណងចង់សហប្រតិបតិ្តការបោះទុនចូល មកទីក្រុងដាណាំងលើវិស័យសំណង់ កសិកម្ម​ប្រកប​ដោយ​បច្ចេក​វិទ្យា​ខ្ពស់ និង អប់រំជាដើម។ លោក Bryan Wilfert ប្រធានសមាគមន៍សហគ្រាសកាណាដា​បាន ថ្លែងថា៖
 ​
“វៀត​ណាមនិងកាណាដាបានចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិង ជឿន​លឿន​សម្រាប់​ភាព​ជា​ដៃគូ​អន្តរប៉ាស៊ីហ្វិក​។ អញ្ចឹងការដែលរបាំងពន្ធ​ដារត្រូវ បានលុបចោលនោះ នឹង​បង្កើត​កម្លាំង​ចលក​រ​សម្រាប់​ប្រទេស​ទាំងពីរដើម្បី​បង្កើន ទំនាក់ទំនងសហប្រតិបតិ្តការលើវិ​ស័យពាណិជ្ជកម្ម។ ដាណាំងជាទីក្រុ​ងកំពុង​ អភិវឌ្ឍន៍​យ៉ាងស្វាហាប់​ណាស់ ហើយមានគោលនយោបាយងាយស្រួ​លជាច្រើន​ ណាស់។ សហគ្រាស​កាណាដា​អាច​សហប្រតិបតិ្តការ​បោះទុនចូលមក​ទីក្រុង​ ដាណាំង​លើវិស័យមួយចំនួនដែលទីក្រុងកំពុងមាន​តម្រូវការដូចជា ឧ​ស្សាហកម្ម​ ប្រកបដោយបច្ចេក​វិទ្យាខ្ពស់ ចំណីអាហារ អ​ប់រំនិងបច្ចេកវិទ្យាព័ត៌​មាន”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ