សហគមន៍អាស៊ានត្រូវបានបង្ហាញមុខនៅទីក្រុងបារីស
គណៈកម្មាធិការអាស៊ាននៅទីក្រុងបារីស(បារាំង) នាយប់ថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៦ បានរៀបចំពិធីជួបប្រាស្រ័យ អបអរសាទរ ការបង្កើតសហគមន៍អាស៊ាន (AEC)។ អញ្ជើញចូលរួមពិធីនេះមានថ្នាក់ដឹកនាំនៃស្ថានទូតប្រទេសអាស៊ានទាំង១០ ប្រចាំនៅបារាំង រួមជាមួយបណ្ដាថ្នាក់ដឹកនាំក្រសួងស្ថាប័នរបស់បារាំង។ ថ្លែងមតិនៅទីនេះ លោកស្រី Maria Theresa Lazaro ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅបារាំង ប្រធានប្តូវេណ គណៈកម្មាធិការអាស៊ានប្រចាំនៅបារីស បានអោយដឹងថា៖ សហគមន៍អាស៊ានត្រូវបានបង្កើតជាលទ្ធផល នៃការខំប្រឹងប្រែងរបស់ប្រទេសអាស៊ីអាគ្នេយ៍ទាំងឡាយ រួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ឡើងដំណាក់កាលថ្មី បំពេញផលប្រយោជន៍របស់សមាជិកទាំងឡាយ និងបង្ហាញនូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ក្នុងនិន្នាការបង្កើនកិច្ចសហប្រតិបត្តិការ និងតភ្ជាប់នៅក្នុងតំបន់។ រីឯ លោក Philippe Varin បេសកជនពិសេសនៃរដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ច ចំពោះអាស៊ានបានចាត់ទុកថា៖ នេះគឺជាសញ្ញាល្អដើម្បីបើកទូលាយបណ្ដាទំនាក់ទំនងសេដ្ឋកិច្ច រវាងបារាំង និងប្រទេសអាស៊ានទាងឡាយ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម