17/05/2021 15:10 GMT+7 Email Print Like 0

សហគមន៍អន្តរជាតិនៅតែបន្តថ្កោលទោសនឹងការវាយប្រហារនៅក្នុងតំបន់ហ្គាហ្សា

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃទី ១៥ ខែឧសភាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើ​ហឹង្សាដែលបានបណ្តាលឱ្យជនស៊ីវិលស្លាប់និងរបួសជាច្រើននៅក្នុងតំបន់ហ្គាហ្សាក៏ដូចជាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅ​លើអគារការិយាល័យសារព័ត៌មានអន្តរជាតិ។

ប្រមុខអង្គការសហប្រជាជាតិរូបនេះបានឲ្យថា អំពើហឹង្សាតម្រង់ទៅលើមូលដ្ឋានស៊ីវិលនិងបណ្តាញសារព័ត៌មាននានាគឺរំលោភលើច្បាប់អន្តរជាតិ ហើយគួរតែចៀសវាងការកើតមានឡើងអំពើបែបនេះជាដាច់ខាត។

ចំពោះមុខស្ថានភាពតានតឹងនៅមជ្ឈឹមបូព៌ា ប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ​ធ្វើអន្តរាគមន៍និងទប់ស្កាត់ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា។ តាមនោះ ក្នុងជំនួបតាមទូរស័ព្ទនៅថ្ងៃទី ១៥ ឧសភា នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyiddin Yassin និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានរួមមតិថា ចាំបាច់ត្រូវបញ្ឈប់រាល់សកម្មភាពហឹង្សារបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាភ្លាមមួយរំពេក។ មេដឹកនាំទាំងពីររូបនេះបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេស​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើសកម្មភាពឱ្យបានឆាប់រហ័សដើម្បីការពារអាយុជីវិតរបស់ប្រជាជនប៉ាឡេស្ទីន។

ម៉ាឡេស៊ីបានបង្កើតលេខាធិការដ្ឋានមួយរួមមានអង្គការក្រៅរដ្ឋាភិបាលជាង ៤០ ដែលមានភារកិច្ចជួយប្រជាជនប៉ាឡេស្ទីនក្នុងបរិបទជម្លោះកើនឡើងនៅតំបន់ហ្គាហ្សានេះ។

ក្នុងបរិពតជម្លោះកាន់តែកើនឡើងនៅក្នុងប្រទេសអ៊ីស្រាអែលនិងប៉ាឡេស្ទីន ការតវ៉ាទ្រង់ទ្រាយធំបានកើតឡើងនៅប្រទេសបារាំង ប៊ែលហ្សិក​និងកាណាដា ដែលអំពាវនាវឱ្យបញ្ឈប់អំពើហឹង្សាទាំងនេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ