14/02/2020 10:21 GMT+7 Email Print Like 0

សហគមន៍អន្តរជាតិស្វាគមន៍សភាអឺរ៉ុបអនុម័តលើ EVFTA ជាមួយវៀត ណាម


 ទិដ្ឋភាពនៃកិច្ចប្រជុំរបស់សភាអឺរ៉ុប  
 

បន្ទាប់​​ពីសភាអឺរ៉ុបបោះឆ្នោតអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) ជាមួយ​វៀត​ណាម​ (EVFTA) កាលពីថ្ងៃទី១២កុម្ភៈ នៅបារាំង អង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំវៀតណាមលោក Chang​ Hee Lee បានចែករំលែកថា បណ្ដាបទដ្ឋានស្ដីពីពលកម្មនិងបរិស្ថានរបស់ EVFTA នឹង​ជួយ​នាំ​មក​នូវ​ផ​ល​ប្រយោជន៍​សម្រាប់ភាគីទាំងអស់ ជាពិសេស គឺជួយសម្រួលដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅវៀតណាម ហើយ ធានា​ថា កំណើននាបច្ចុប្បន្ននឹងមិនត្រូវបង់ថ្លៃដោយឱកាសរបស់ជំនាន់នា អនាគតឡើយ។
 
រួមជាមួយ​គ្នានោះ ទីភ្នាក់ងារសារព័ត៌មាន កាសែត ស្ថានីយ៍ទូរទស្សន៍ និងផ្សាយសម្លេង​ធំៗ​របស់​អាល្លឺម៉ង់​សុទ្ធ​តែ​ផ្សាយ​ព័ត៌មានស្ដីពីព្រឹត្តិការណ៍ នេះ។ កាសែត Tagesspiegel បានចុះផ្សាយអត្ថបទសរសេរស្ដីពីការអភិវឌ្ឍ សេដ្ឋ​កិច្ច​សង្គម​យ៉ាងខ្លាំងក្លានៅវៀតណាម។ នាថ្ងៃដដែល កាសែតប្រកប ដោយកិត្យានុភាព​ធំៗ​នៅ​សាធារណៈ​រដ្ឋ​​ឆែក​បានចុះផ្សាយអត្ថប័នដោយ រំលេចសារសំខាន់និងផលប្រយោជន័នៃកិច្ចព្រមព្រៀង EVFTA ចំពោះ សេដ្ឋកិច្ច​​ឆែកនិយាយដោយឡែកនិង EU និយាយរួម។
 
ប្រធាន​គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបលោក Bernd Lange បានចាត់ទុកថា ការអនុម័ត​លើ​កិច្ច​ព្រមព្រៀងទាំងពីរនេះ ក៏ជាភាពជោគជ័យមួយចំពោះសភាអឺរ៉ុបផងដែរ។
 
“ខ្ញុំជឿជាក់​យ៉ាងមុតមាំថា ទោះជារវាងវៀតណាមនិង EU នៅតែមាន ភាពខុសប្លែកមួយចំនួនក្ដី ប៉ុន្តែ​វិធី​តែមួយ​គត់​ដើម្បីធ្វើអោយជីវភាពរស់នៅ របស់ប្រជាជននៃភាគីទាំងពីរ​កាន់​តែប្រសើរ​ឡើងៗ​នោះគឺ​តាម​រយៈ​កិច្ច​សន្ទនា​។ ខ្ញុំសប្បាយយ៉ាងក្រៃលែងដោយសារនេះជាលើកដំបូងហើយដែល សភាអឺរ៉ុបបាន​ឯកភាព​នឹង​រដ្ឋសភា​វៀត​ណាម ក្នុងការបង្កើតឡើងគណៈកម្មការចម្រុះ​នានា ដើម្បីតាមដាន​ការអនុវត្ត​កិច្ចព្រម​ព្រៀង​ទាំងពីរ ក៏ដូច​ជាធ្វើ សន្ទនាជាប្រចាំផងដែរ។ នោះពិតជាភាពជោគជ័យដ៏​ធំមួយចំពោះសភា អឺ​រ៉ុប”។​
 
ចំណែឯសមាជិក​សភាលោក Geert Bourgeois ជាអ្នករាយការណ៍នៃ កិច្ចព្រមព្រៀងទាំងពីរ​នេះនៅ​សភា​អឺរ៉ុប​បាន​វាយតម្លៃ​ថា៖  
 
“សមត្ថកិច្ចវៀត​ណាម នឹងបកស្រាយកិច្ចព្រមព្រៀងទាំងនេះដល់ប្រជាជនវៀតណាម ប៉ុន្តែកិច្ចព្រម​ព្រៀង​ទាំង​នេះ​នឹង​​បង្កើតឡើង​ឱកាសជាច្រើន សម្រាប់វៀតណាមយ៉ាងពិតប្រាកដ។ នា បច្ចុប្បន្ន ទំនាក់ទំនង​ពាណិជ្ជកម្ម​ រវាងវៀតណាមនិង EU មានភាពខុសប្លែកដ៏ធំមួយ ដោយ សារវៀតណាម នាំចេញទៅ EU ច្រើន​ជាង​​អឺរ៉ុប​នាំចេញទៅវៀតណាម។ ហើយនិន្នាការ នេះនឹងបន្តកើនឡើង។ ដូច្នេះ នេះជាឱកាសដ៏ធំមួយ​ចំពោះ​វៀត​​​ណាម​។ គួរអោយចាំថា ទោះបីជាអង់គ្លេសបានចាកចេញពី EU ក្ដី ប៉ុន្តែនេះ នៅតែ​ជា​ទីផ្សារ​ធំបំផុត​លើ​ពិភពលោក”​៕ 

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ