30/08/2019 11:30 GMT+7 Email Print Like 0

សហគមន៍អន្តរជាតិចាំបាច់ត្រូវមានប្រតិកម្មយ៉ាងខ្លាំងចំពោះសកម្មភាពបង្កើនភាពតាន​តឹង​របស់​ចិន​នៅសមុទ្រ​ខាង​កើត​

អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌ មានវៀតណាមប្រចាំនៅទីក្រុង Praha បានដកស្រង់ មតិ​របស់​អ្នក​ជំនាញ​ឆែក​ខ្លះដោយនិយាយថា សហគមន៍អន្តរ ជាតិគួរតែមានប្រតិកម្មដោយ​ម៉ឺងម៉ាត់​ដើម្បី​ទប់ស្កាត់​រាល់​សកម្មភាព​បង្កើន​ភាព​តាន​តឹង​និង​ការ​រំលោភ​ដែន​សមុទ្រ​របស់​ចិន​ដែល​កំពុង​កើន​ឡើង​នៅ​សមុទ្រ​ខាង​កើត​។​
 
មតិ​ពោលខាងលើ ត្រូវបានធ្វើឡើងបន្ទាប់ពីការវិលត្រឡប់របស់នាវាស្ទង់ប្រេង Haiyang-8 របស់ចិន បាន​បន្ត​រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) និងខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។
 
អ្នកកាសែត Alex Svamberg ជាជំនាញការខាងវិភាគបញ្ហាសន្តិសុខអន្តរជាតិនៃសារព័ត៌មានឆេក (Novinky.cz)​ បានចាត់ទុកថា ការដែលចិនបានបញ្ចូននាវាស្ទង់ប្រេង Haiyang- 8 រួមជាមួយនា​វា​​ការ​ពារ​អម​ដំណើរ​​ជាច្រើន​ចូលក្នុងតំបន់ EEZ  របស់វៀតណាម  នៅ​តំបន់ថ្មប៉ប្រះទឹក Tu Chinh គឺជា​ការ​បង្កើន​ភាព​តាន​តឹង​ បន្តបន្ទាប់របស់ចិននៅសមុទ្រខាងកើត ដែលជាសកម្មភាពរំលោភលើច្បាប់អន្តរជាតិ ជាពិសេស​អនុសញ្ញា​អង្គការ​សហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ​១៩៨២ ជះឥទ្ធិពលអវិជ្ជមានដល់សន្តិ​ភាព ស្ថិរភាព​និង​ការ​អភិវ​ឌ្ឍក្នុងតំបន់។ ​សហគមន៍​អន្តរជាតិមិន​ទទួលស្គាល់​ចំពោះកោះ​សិប្បនិម្មិត​ដែលចិន​បានសាង​សង់​ដោយ​ខុស​ច្បាប់​នៅសមុទ្រ​ខាងកើតនោះទេ។
 
​ក្នុងពេល​ជាមួយគ្នានោះ លោក Jan Hornat អ្នកជំនាញ​នៅវិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃក្រសួង​ការបរទេស​ឆែក​ (IIR) និងអ្នកប្តេជ្ញា Va​clav Kopecky ជាជំ​នាញការ​ស្រាវជ្រាវ​អំពីសន្តិ​សុខ​អាស៊ីនៅ​វិទ្យាស្ថាន​កិច្ច​ការ​អន្តរជាតិ​ឆេក (AMO)  បានវាយតម្លៃថា  ​ រាល់សកម្មភាពឯកតោភាគីរបស់​ចិន​ក្នុងការកសាង និងការ​ធ្វើយោធូបនីយក​ម្មនៅសមុទ្រខាងកើតនាពេលកន្លងម​ក បានជួប​ប្រទះនូវ​ប្រតិកម្ម​យ៉ាងខ្លាំ​ងពី​សហគ​មន៍​អន្តរជាតិ ជាពិ​សេសគឺសហរដ្ឋ​អាមេរិក​តាម​រយៈការ​បង្កើន​យុទ្ធធា​នាកា​រធា​នាសេរីភាព​នាវាចរណ៍​នៅសមុទ្រ​ខាង​កើត (FONOP) តែម្តង។
 
យោងតាមអ្នក​ជំនាញការ Jan Hornat ថា សមុទ្រខាងកើតមានអត្ថន័យសំខាន់សម្រាប់សហភាពអឺរ៉ុប (EU) មិន​ត្រឹម​តែ​ទាក់ទងនឹងសន្តិសុខនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងលើជ្រុងជ្រោយតំបន់ “សមុទ្របើក​ចំហ​និង​សេរីភាព​” ទៀតផង។ ប្រ ទេសចិនមិនមានមូលដ្ឋានច្បាប់ដើម្បីទាមទារអធិបតេយ្យភាពលើសមុទ្រខាងកើត ក្រោម​ការ​ទាមទារ “ខ្សែអណ្តាតគោ”។ សូមគូសបញ្ជាក់ថា កាលពីខែកក្កដាឆ្នាំ ២០១៦ តុលាការអចិន្រ្តៃយ៍​នៃអាជ្ញា​កណ្តាល​ (PCA) នៅឡាហៃ បានចេញសាលក្រម លើ ករណីបណ្តឹងរបស់ហ្វីលីពីន ក្នុងនោះច្រាន​ចោលការ​ទាម​ទាររបស់ចិន ចំពោះរបស់ដែល​ហៅថា “ខ្សែអណ្តាតគោ”៕​

 

តាម VOV5 - វិទ្យុសំឡេ​ងវៀត​ណាម​
 

បណ្តាព័ត៌មានបានផ្សាយ