25/04/2019 10:32 GMT+7 Email Print Like 0

សហគមន៍សេដ្ឋកិច្ចអាស៊ាន និងរាល់គោលដៅសមាហរណកម្ម


 (រូបថត៖ vnanet.vn)
 

 កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចកិច្ចអាស៊ាន(AEM Retreat) លើកទី ២៥ បានប្រព្រឹត្តិទៅក្នុងរយៈពេល ២ ថ្ងៃ ​ចាប់​ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមេសានៅទីក្រុង Phuket ភាគខាងត្បូងប្រទេសថៃ។ 
 
ទន្ទឹម​នឹងគោលដៅពន្លឿន បញ្ចប់ការចរចាលើកិច្ចព្រមព្រៀង សម្រាប់ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ (RCEP) នាចុងឆ្នាំ២០១៩  ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំនេះ បណ្ដារដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​អាស៊ានក៏បានឯកភាពគ្នាថា គប្បីទទួលបានការឯកភាពគ្នាផ្ទៃក្នុងអាស៊ានជាមុនសិន មុនពេលអនុវត្តន៍​ការចរចា​ជាមួយបណ្ដាប្រទេសដៃគូដទៃទៀត។
 
RCEP ត្រូវបានចាប់ផ្ដើមចាប់ពីខែកុម្ភៈ ឆ្នាំ ២០១៧ ហើយគ្រោងនឹងបញ្ចប់ការចរចានាចុងឆ្នាំនេះ។ នាបច្ចុប្បន្ននេះ បណ្ដា ប្រ​ទេសជាសមាជិក RCEP  បានដោះស្រាយ​រាល់ការ​ចរចា​ស្ដីពីការ​ទាក់​ទង​ផ្ទាល់​ជាមួយ​ទីផ្សារ​ចំពោះទំនិញ​ និងសេវាកម្មប្រមាណ ៨០ ភាគរយ នៃទំនិញស​រុប និងទំហំពាណិជ្ជកម្មផងដែរ។
 ​
កាត់​បន្ថយឧបសគ្គពាណិជ្ជកម្មក្នុងប្លុក

ជំហាន​ឆ្ពោះទៅមុខ​ដ៏សំខាន់មួយនៅក្នុង​កិច្ចប្រជុំ AEM Retreat លើកនេះ គឺការដែលរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន​បានចុះហត្ថ​លេខា​លើឯកសារសំខាន់ចំនួន ពីរគឺ៖ កិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) និង​ពិធី​សារទី ៤ ស្ដីពីការធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន  (ACIA) ។ ដូច្នោះ​​​ហើយ ATISA មានគោលដៅកែលម្អនូវរាល់បទដ្ឋានកំណត់សម្រាប់វិស័យសេវាកម្មក្នុងតំបន់ កាត់បន្ថយ​ឧបសគ្គ​​មិន​ចាំ​បាច់ចំពោះ​ពាណិជ្ជកម្មសេវាកម្មក្នុងប្លុកអាស៊ាន​។ ទន្ទឹមនឹងនេះ ពិធីសារ​ទី ៤ ដែល​ធ្វើវិសោធន​កម្ម ACIA នឹងដោះស្រាយរាល់បញ្ហារបស់រដ្ឋាភិបាលដែលបានកំណត់ចំពោះវិនិយោគិនបរទេស សំដៅជំរុញទុន​វិនិយោគ​ក្នុងតំបន់។
 
នៅ​ក្នុងកិច្ចប្រជុំលើកនេះ បណ្ដារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានក៏បានឯកភាពគ្នាពន្លឿនការសម្របសម្រួល យន្ត​ការ​បញ្ជរ​តែមួយជាតិផ្សេងៗគ្នានៅតាមបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅដោះស្រាយបែបបទនាំចេញ នាំចូល​ទំនិញឆ្លងដែន យ៉ាងឆាប់រហ័ស។ ប្រព័ន្ធបញ្ជរតែមួយអាស៊ាន (ASW) បានជំរុញ​ពាណិជ្ជកម្ម​ឆ្លងដែន​តាមរយៈ​ការអនុញ្ញាត​ឱ្យមានការផ្លាស់​ប្តូរអេឡិកត្រូនិក​នូវឯកសារ​ដែលទាក់​ទិន​នឹង​ពាណិជ្ជកម្ម​រវាង​បណ្ដាប្រទេស​ជាសមាជិក​អាស៊ាន។
 
នាបច្ចុប្បន្ននេះបណ្តាប្រទេសអាស៊ានកំពុងអនុវត្តប្រព័ន្ធនេះដោយបញ្ចប់ដំណាក់កាលបច្ចេកទេស ដើម្បី​បម្រើ​ការផ្លាស់​ប្ដូរ​សាកពិសោធន៍អំពីសាលាកប័ត្រចំពោះប្រទេសេសអាស៊ានទាំង ១០។ វាយតម្លៃអំ​ពីកា​រខិត​ខំប្រឹង​ប្រែងក្នុង​ការធ្វើសមាហរណកម្មសេដ្ឋកិច្ចផ្ទៃក្នុង និងការកាត់បន្ថយរបាំងពាណិជ្ជកម្មតាមរយៈយន្តការនេះ លោកស្រី Vic​toria Kwakwa អនុប្រធានធនា​គារពិភពលោកប្រចាំ​តំបន់អាស៊ី​បូព៌ានិង​ប៉ាស៊ីហ្វិកបាន​ឲ្យដឹង​ថា៖​

“ខ្ញុំគិតថាយើងចាំបាច់ត្រូវលើកតម្កើងបណ្ដារដ្ឋាភិបាលអាស៊ានក្នុងការខិតខំប្រឹងប្រែងដើម្បីអនុវត្ត យន្ត​ការ​បញ្ជ​រតែ​មួយអាស៊ាន (ASW) ព្រោះថា នេះគឺជាជំហានបុព្វបទដ៏សំខាន់មួយ។ នាង​ខ្ញុំគិត​ថាយើង​ចាំបាច់​ត្រូវ​កែលម្អយ​ន្តការនេះថែមទៀត ដោយសារយន្តការនេះមិនទាន់មានភាពល្អឥតខ្ចោះឡើយ។ ទោះជាយ៉ាង​ណាក៏​ដោយ​នេះ ​នៅតែជាជំហានដំបូងដ៏សំខាន់មួយ។ ​នាបច្ចុប្បន្ននេះ បណ្ដារដ្ឋាភិបាល​ចាំបាច់​ត្រូវស្វែង​យល់​អំពីបញ្ហាដែល​នៅសេសសល់ក្នុងការប្រតិបត្តិយន្តការបញ្ជរតែមួយ ហើយបន្តសុក្រឹតវាផង​ដែរ”។​

សហគមន៍សេដ្ឋកិច្ចអាស៊ាន និងគោលដៅសមាហរណកម្ម

ក្នុងអាណត្តិ​ទទួលតំណែងជាប្រធានប្ដូរវេនអាស៊ាននោះ ថៃបានដាក់ចេញគោលដៅសេដ្ឋកិច្ចដ៏សំខាន់ៗចំនួន ១៣ ដើម្បី​ជំរុញការធ្វើសមាគមហរណកម្មតំបន់តាមសរសរទ្រូងស្នូលចំនួន ៣ គឺ៖ ការជួយឧបត្ថម្ភ​អាស៊ាន​ក្នុង​ការ​ត្រៀម​រៀប​ចំ​សម្រាប់បដិវត្តឧស្សាហកម្ម ៤.០  ការជំរុញការតភ្ជាប់អាស៊ានតាមរយៈពាណិជ្ជកម្ម ការវិនិយោគ​ សេវាកម្ម  និងការបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចដោ​យចីរភាព។

នាបច្ចុប្បន្ន​នេះ អាស៊ានគឺជាអង្គការ ដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីច្រើនបំផុតក្នុងតំបន់។ ក្នុង​បរិបទ​​ដែលពិភពលោកកំពុងកើតមាននិន្នាការប្រឆាំងនឹងសកលភាវូបនីយកម្ម និងការ​គាំពារ​ពាណិជ្ជកម្ម​នោះ ​អាស៊ានបានបន្តអនុវត្តន៍គោលនយោបាយបើក​ចំហ។ ប្រការនេះ​បានបើក​ឱកាសដ៏​ធំធេង​សម្រាប់​ដំណើរ​ការធ្វើសមាហរណកម្មតំបន់ និងសេដ្ឋកិច្ចសកលរបស់អាស៊ាន។ ក្នុងបរិបទនេះ វៀតណាម​បាន​ប្រកាន់​ខ្ជាប់​នឹង​គោលការណ៍ជំរុញកិច្ចសហប្រតិបត្តិការផ្ទៃក្នុង រួមជាមួយអាស៊ានបើក​ទូលាយ​កិច្ច​សហប្រតិបត្តិ​ការជាមួយ​ដៃគូនានា​នៅខាងក្រៅប្លុក។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀត​ណាម លោក Nguyen Quoc Dung ប្រធាន​ SOM វៀតណាមបានចាត់ទុកថា​៖

“យើង​មានគោលបំណងចង់ជំរុញពាណិជ្ជកម្មផ្ទៃក្នុង។ វៀត​ណាម​មិន​ត្រឹម​តែធ្វើសមាហរណកម្ម​ជាមួយ​អាស៊ាន​ប៉ុណ្ណោះ​ទេ ​ថែមទាំងជាមួយបណ្ដាប្រទេសផ្សេងៗទៀតលើពិភពលោកទៀតផ​ង។ វៀតណាម​បាន​ប្រកាន់​ខ្ជាប់​នឹង​​គោលការណ៍​រួមជាមួយបណ្ដាប្រទេសជាសមាជិក​អាស៊ានជំរុញ​កិច្ចស​ហប្រតិបត្តិការ​ជាមួយ​បណ្ដាប្រទេស​នៅ​ខាង​​ក្រៅប្លុកនេះ ដើម្បីបង្កើនពាណិជ្ជកម្មផងដែរ។ ហេតុដូច្នេះហើយ អាស៊ានបានរួម​គ្នាប្ដេជ្ញា​ចិត្តជំ​រុញដំណើរ​ការចរចានានា ដើម្បីទទួលបានលទ្ធផលជាផ្លែផ្ដាឲ្យបានឆាប់ៗផងដែរ”។

ដើម្បី​ត្រៀមរៀបចំសម្រាប់ការទទួលតំណែងជាប្រធានអាស៊ាននាឆ្នាំ២០២០ខាងមុខនេះ វៀត​ណាម​បាន​បន្ត​រួម​​សហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីអនុវ​ត្តផែនការធ្វើសកម្មភាពយុទ្ធសាស្រ្ត AEC ឆ្នាំ២០២៥។ តាមរយៈរាល់គំនិតផ្តួចផ្តើមតភ្ជាប់ក្នុងប្លុកអាស៊ាន និងចក្ខុវិស័យសហគមន៍ឆ្នាំ ២០២៥ នោះ​ វៀ​តណាមបានខិតខំប្រឹងប្រែងនាំអាស៊ានរក្សា Top ខឿនសេដ្ឋកិច្ចកំពូលទាំង​ ១០ លើពិភព​លោកផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ