11/10/2020 15:18 GMT+7 Email Print Like 0

សហគមន៍រួមដៃគ្នាដើម្បីជនក្រីក្រ


លោក Tran Thanh Man ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ daidoanket.vn) 
 

គិតមកដល់ពេលនេះ មានអង្គភាព អង្គការមហាជននិងបុគ្គលចំនួន៥៤ បានជួយគាំទ្រហើយចុះបញ្ជីជួយគាំទ្រជាទឹកប្រាក់ចំនួនជាង៤៦៧ពាន់ លានដុង។

នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man បានអញ្ជើញធ្វើ ជាអធិបតីនៅកិច្ចប្រជុំពិនិត្យលើការងារត្រៀមរៀបចំសម្រាប់កម្មវិធីផ្សាយទូរ ទស្សន៍និងផ្សាយសម្លេងដោយផ្ទាល់ក្រោមមូលបទ “ប្រទេសជាតិទាំងមូល រួមដៃគ្នាដើម្បីជនក្រីក្រ” ឆ្នាំ២០២០ ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនាយប់ថ្ងៃ ទី១៧ តុលា។

គិតមកដល់ពេលនេះ មានអង្គភាព អង្គការមហាជននិងបុគ្គលចំនួន៥៤ បានជួយគាំទ្រហើយចុះបញ្ជីជួយគាំទ្រជាទឹកប្រាក់ចំនួនជាង៤៦៧ពាន់ លានដុង។ លោកស្រី Truong Thi Ngoc Anh អនុប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានឲ្យដឹងថា៖

“យើងខ្ញុំសង្ឃឹមថា រហូតដល់ថ្ងៃទី១៧ តុលា នឹងបន្តទទួលបានការ ចូលរួមជួយគាំទ្រជាច្រើនថែមទៀតដល់មូលនិធិដើម្បីជនក្រីក្រនិងសន្តិសុខសង្គម។ រាល់ការរួមវិភាគទាននេះ គឺសំដៅជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ក្រីក្រលើទូទាំងប្រទេសក្នុងការដោះស្រាយការលំបាក ជាពិសេសគឺផលប៉ះ ពាល់ដែលបង្កឡើងដោយជម្ងឺរាតត្បាត Covid-19 ក្នុងឆ្នាំ២០២០នេះ”។

ចំណែកឯលោក Tran Thanh Man បានអះអាងថា ការងារថែទាំជន ក្រីក្រជាការទទួលខុសត្រូវរបស់បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជន ទាំងមូល។ ហេតុដូច្នេះ ការរៀបចំប្រកបដោយជោគជ័យនូវកម្មវិធីដ៏មាន អត្ថន័យនេះ នឹងរួមចំណែកដល់ការកៀងគរប្រភពធនធានទាំងមូលក្នុងសង្គម សម្រាប់ជួយគាំទ្រដល់ជនក្រីក្រ៕

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ