27/06/2021 16:09 GMT+7 Email Print Like 0

សហគមន៍ប្រជាជនវៀតណាមនៅបារាំងនិងមិត្តភក្តិអន្តរជាតិជួយឧបត្ថម្ភវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩

នាថ្ងៃទី ២៥ ខែមិថុនា នៅទីស្នាក់ការស្ថានទូត វៀតណាមប្រចាំនៅបារាំង តំណាងសមាគមប្រជាជនវៀតណាមប្រចាំនៅបារាំង សមាគមមិត្តភាពវៀតណាម - បារាំងរួមជាមួយអង្គការនិងបុគ្គលវៀតណាមជាច្រើននៅបារាំងបានប្រគល់ថវិកាឧបត្ថម្ភដល់មូលនិធិវ៉ាក់សាំងការពារកូវីដ ១៩ របស់វៀតណាម ដោយមានទឹកប្រាក់ចំនួន ២០ ម៉ឺនអឺរ៉ូ។

តំណាងសមាគមមិត្តភាពវៀតណាម - បារាំងប្រគល់ជំនួយឧបត្ថម្ភដល់ឯកអគ្គរដ្ឋទូតលោក Dinh Toan Thang (រូបថត៖ VOV)


ថ្លែងក្នុងពិធីប្រគល់នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង លោក Dinh Toan Thang បានទទួលស្គាល់នូវការស្រឡាញ់រាប់អាន សាមគ្គីភាពនិងការផ្សារភ្ជាប់ប្រពៃណីរបស់សហគមន៍ វៀតណាមនៅបារាំងក៏ដូចជាមិត្តបារាំងជាមួយប្រទេសនិងប្រជាជនវៀតណាម។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា៖ “អាចនិយាយបានថា មូលនិធិវ៉ាក់សាំងការពារកូវីដ-១៩ របស់វៀតណាមឥឡូវ ទទួលបានការឆ្លើយតបយ៉ាងខ្លាំងនៅបារាំង ក្នុងសហគមន៍ប្រជាជនវៀតណាមនៅបារាំងក៏ដូចជាមិត្តរបស់វៀតណាមនៅបារាំងផងដែរ។ ខ្ញុំគិតថាសកម្មភាពទាំងនេះនឹងបន្តទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ។ មិត្តភក្តិរបស់យើងនៅប្រទេសបារាំងសហគមន៍ប្រជាជនវៀតណាមនៅប្រទេសបារាំងនឹងបន្តមានសកម្មភាពជាច្រើនដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាល ដើម្បីចូលរួមវិភាគទានសម្រាប់មូលនិធិវ៉ាក់សាំង”។

ក៏នាថ្ងៃ ២៥ មិថុនានេះដែរ គណៈប្រតិភូទីក្រុងវៀងច័ន្ទ (ឡាវ) ដឹកនាំដោយលេខាគណៈ កម្មាធិការបក្សទីក្រុងវៀងច័ន្ទ Anouphap Tounalom បានអញ្ជើញទៅស្ថានទូតវៀតណាមប្រចាំនៅឡាវដើម្បីប្រគល់ប្រាក់ចំនួន ៣ ម៉ឺនដុល្លារសំដៅជួយឧបត្ថម្ភដល់រដ្ឋាភិបាលនិងប្រជាជនទីក្រុងហាណូយនិងទីក្រុងហូជីមិញបង្ការទប់ស្កាត់ជំងឺកូវីដ ១៩៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ