23/01/2021 16:12 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅកម្ពុជាមានមោទនភាពនិងជឿជាក់ទៅលើជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣

 លោក Nguyen Thanh Dung ប្រធានក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា នាយកធនាគារ Agribank សាខាកម្ពុជា បានចែករំលែកថា សហគមន៍សហ គ្រាសវៀតណាមនៅកម្ពុជា តែងតែតាមដានយ៉ាងដិតដល់គោលជំហររបស់ បក្ស គោលនយោបាយរបស់រដ្ឋ ដើម្បីអនុវត្តឲ្យបានល្អបំផុតនូវភារកិច្ចដែល បានប្រគល់ជូន។

ក្នុងឱកាសមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមដែលនឹងប្រព្រឹត្តទៅយ៉ាងឆាប់ៗនេះនៅទីក្រុងហាណូយ តំណាងសហគមន៍ជនវៀតណាមដែលកំពុងរស់នៅធ្វើការនៅកម្ពុជាសុទ្ធតែអះអាងនូវការជឿជាក់ទៅលើតួនាទី ដឹកនាំរបស់បក្សក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍប្រទេសជាតិ។

លោក Nguyen Thanh Dung ប្រធានក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា នាយកធនាគារ Agribank សាខាកម្ពុជា។ (រូបថត៖ VOV)


លោក Nguyen Thanh Dung ប្រធានក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា នាយកធនាគារ Agribank សាខាកម្ពុជា បានចែករំលែកថា សហគមន៍សហ គ្រាសវៀតណាមនៅកម្ពុជា តែងតែតាមដានយ៉ាងដិតដល់គោលជំហររបស់ បក្ស គោលនយោបាយរបស់រដ្ឋ ដើម្បីអនុវត្តឲ្យបានល្អបំផុតនូវភារកិច្ចដែលបានប្រគល់ជូន។ ក្នុងអាណត្តិមហាសន្និបាតលើកទី១២របស់បក្ស ចាប់ពីឆ្នាំ ២០១៦ដល់ឆ្នាំ ២០១៩ កំណើនសេដ្ឋកិច្ចរបស់វៀតណាមតែងតែស្ថិតនៅ កម្រិតខ្ពស់បើធៀបនឹងកម្រិតជាមធ្យមរបស់ប្រទេសផ្សេងៗក្នុងតំបន់។ ជាពិសេស ក្នុងឆ្នាំ២០២០ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេស តិចតួចលើពិភពលោកដែលសម្រេចបានកំណើនវិជ្ជមាន ដោយមិនអើពើ ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជម្ងឺ Covid-19 នោះឡើយ។ លោក Nguyen Thanh Dung បានឲ្យដឹងថែមទៀត ថា៖ “សហគ្រាសវៀតណាម មិនថានៅក្នុងស្រុកឬនៅឯបរទេសទេ សុទ្ធតែមានក្ដីសប្បាយរីករាយយ៉ាងក្រៃលេង ចំពោះរាល់សមិទ្ធផលដែលប្រទេស យើងសម្រេចបានក្នុងអំឡុងពេល៥ឆ្នាំកន្លងមក ជាពិសេសគឺក្នុងស្ថានភាព លំបាកបំផុតនៃឆ្នាំ២០២០។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស ការប្រតិបត្តិប្រកបដោយភាពច្នៃប្រឌិតរបស់រដ្ឋាភិបាល ប្រទេសយើងកាន់តែរីកចម្រើន ប្រជាជនយើងកាន់តែសម្បូរធូធារពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុង អាណត្តិកន្លងទៅ ប្រជាកសិករនៅតំបន់ជនបទបានធ្វើផលិតកម្មប្រកប ដោយស្ថិរភាព ហេតុដូច្នេះ ប្រាក់ចំណូលនិងជីវភាពរស់នៅកាន់តែប្រសើរ ឡើង”។
 

លោក Chau Van Chi ប្រធានសមាគមន៍ខ្មែរ-វៀតណាម។


រីឯលោក Chau Van Chi ប្រធានសមាគមន៍ខ្មែរ-វៀតណាមបានចែក រំលែកថា ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា សុទ្ធតែជឿជាក់ទៅ លើការដឹកនាំរបស់បក្ស ដើម្បីនាំប្រទេសជាតិកាន់តែរីកចម្រើនទាំងខាង សេដ្ឋកិច្ច សន្តិសុខសង្គម ហើយជាពិសេសគឺលើកកំពស់ឋានៈលើឆាកអន្តរ ជាតិ។ លោក Chi បានបន្តថា៖ “សហគមន៍ជនវៀតណាមដែលកំពុងរស់នៅឯបរទេសនិយាយរួមនិង បងប្អូនដើមកំណើតវៀតណាមនៅកម្ពុជានិយាយដោយឡែក មានបំណង ថាមហាសន្និបាតបក្សលើកទី១៣នឹងសម្រេចបានជោគជ័យល្អប្រសើរ ដើម្បីដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត ក៏ដូចជាជួយប្រជាជនមានជីវភាពរស់នៅកាន់តែគ្រប់គ្រាន់ទៀតផង។ យើងខ្ញុំក៏មាន បំណងថា បក្សនឹងបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់សហគមន៍ ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ដើម្បីកសាងជីវភាពរស់នៅ ប្រកបដោយស្ថិរភាពនិងយូរអង្វែងនៅប្រទេសមិត្តផងដែរ”៕

បណ្តាព័ត៌មានបានផ្សាយ