• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅសាធារណរដ្ឋឆែកផ្តល់ជំនួយដល់អ្នកដែលជួបការលំបាក​ដោយសារជំងឺរាតត្បាត COVID-19

នាថ្ងៃទី​៣០ ខែមេសា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SaPa នៃក្រុងប្រាក “មូលនិធិ សប្បុរស​ធម៌​អាវផាយ​លោក​ជំទាវ​អឺរ៉ុប” បានប្រគល់អំណោយជាសំភារៈឧបករណ៍ ចាំបាច់​សម្រាប់​ប្រជាជន​វៀត​ណាម​នៅ​សាធារណរដ្ឋ​ឆែក​ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក ដោយសារជំងឺរាតត្បាត COVID-19។

ចែក​រំលែក​អំពីសកម្មភាពនេះ លោកស្រី Nguyen Tuyet Hanh ឯកអគ្គរដ្ឋទូតសប្បុរសធម៌ និងជា​សមាជិក​នៃ​គណៈ​​រៀប​ចំ​ បានឲ្យដឹងថា “មូលនិធិសប្បុរសធម៌អាវផាយលោកជំទាវអឺរ៉ុប” បានសហការជាមួយ​ធុរកិច្ច​និង​សប្បុរស​​ជន​នៅសាធារណរដ្ឋឆែក ដោយបរិច្ចាគរបស់របរ​ចាំបាច់ ដូចជាអង្ករ មី គុយទាវ ទឹកត្រី និងម្សៅ​ស៊ុប​ដើម្បី​ផ្តល់​ជូនដល់អ្នកដែលស្ថិតក្នុងស្ថានភាពលំបាកបំផុត។
មូលនិធិនឹង​បន្តទទួល​អំណោយ​ជាសម្ភារៈ​និងជាសាច់​ប្រាក់ដើម្បី​ផ្តល់ជូន​ដល់ប្រជាជន ដែល​ជួបការ​លំបាក​នៅក្នុង​សហគមន៍​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញ (G20) និងបំពេញសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង កាលពីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក នៅទីក្រុង យ៉ូហានណេសប៊ឺក នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Fikile Mbalula អគ្គលេខាធិការ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANC)។

Top