• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍ជនវៀតណាមនៅឯបរទេសចូលរួមការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់ COVID-19


 សហគមន៍ជនវៀតណាមនៅឯបរទេសចូលរួមការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលរបស់ COVID-19
 

ចំពោះ​មុខបម្រែបម្រួលយ៉ាងស្មុគស្មាញនៃការឆ្លងមេរោគផ្លូវដង្ហើមស្រួចស្រាវ - COVID-19 ស្ថានទូត​វៀត​ណាម​ប្រចាំ​នៅ​ប្រទេស​អាល្លឺម៉ង់បានប្រកាសនូវព័ត៌មានចាំបាច់ នៅលើគេហទំព័ររបស់ស្ថានទូត និងតាម​រយៈ​បណ្តាញ​​សមាគមវៀតណាមនិងសារព័ត៌ មានសាធារណៈសហគមណ៍ស្តីអំពីស្ថានភាពជំងឺ។
 
នៅសាធារណ​រដ្ឋឆែក ជំងឺឆ្លង COVID-19 មិនបានបង្កផល ប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាព រស់នៅ ក៏ដូចជា​សកម្មភាព​អាជីវកម្ម របស់ប្រជាជនវៀត ណាមនៅតំបន់នោះទេ ដោយ សារមានការត្រៀម​រៀបចំ​ទាំង​ខាង​ចិត្ត​សាស្ត្រ និងវិធានការទប់ទល់បានល្អ។ សមាគមវៀតណាម នៅសាធា រណរដ្ឋឆែក បាន​រួម​ជាមួយ​អង្គការ​និង​សមាគមដែលពាក់ព័ន្ធ ដើម្បីធ្វើការឃ្លាំមើលនិង​សម្រប​សម្រួល​ជាប្រចាំ​ជាមួយ​បណ្តាញ​ព័ត៌មាន​របស់​សហគមន៍​វៀត​ណាមនៅទីនេះ ដើម្បីចេញសេចក្តី ជូនដំណឹងអោយបាន​ឆាប់រហ័ស​ដល់​សហគមន៍​ជន​វៀត​ណាម​នៅទីនេះ​ ស្របតាមវិធានការណ៍របស់រដ្ឋាភិបាលឆែក សម្រាប់ទប់ទល់ការរីករាលដាលនៃជំងឺផងដែរ។
 
ក្នុងពេលជាមួយ​គ្នានោះ នៅកូរ៉េខាងត្បូង សមាគមនិស្សិតវៀតណាមនៅប្រទេសកូរ៉េខាងត្បូង បាន​ធ្វើ​បច្ចុប្បន្ន​​ភាពព័ត៌មានថ្មីៗ អំពីស្ថានភាពជំងឺ ព្រមទាំងជំរុញការផ្សព្វផ្សាយព័ត៌មាននៅ លើទំព័រហ្វេសប៊ុក គេហ​ទំព័ររបស់សមាគមនិងការផ្តល់យោបល់ដល់និស្សិតវៀត ណាមនៅ​កូរ៉េខាង​ត្បូង​បាន​អនុវត្ត​គោល​ការណ៍​ណែនាំ​សម្រាប់​​វិធានការណ៍បង្ការការរីករាល ដាលនៃCOVID-9 របស់អាជ្ញាធ​រកូរ៉េខាងត្បូងនិងវៀតណាម​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top