06/01/2020 10:42 GMT+7 Email Print Like 0

សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរីករាយស្វាគមន៍និទាឃរដូវឆ្នាំ ២០២០


 សហគមន៍ជនវៀតណាមនៅអូស្ត្រាលីរីករាយស្វាគមន៍និទាឃរដូវឆ្នាំ ២០២០ (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី ៤ ខែមករា ឆ្នាំ២០២០ ស្ថានទូតវៀតណាម​ប្រចាំ​នៅអូស្ត្រាលី​បាន​រៀប​ចំ​កម្ម​វិធី​អប​អរ​សាទរ​បុណ្យចូល​ឆ្នាំថ្មីប្រពៃ​ណី​សម្រាប់ សហគមន៍ ជនវៀតណាមនៅអូស្ត្រាលី រួមទាំងមិ​ត្តភក្តិអន្តរជាតិ​ជាផង​ដែរ។
 
នៅក្នុង​បរិយាកាសយ៉ាងកក់ក្តៅនេះ បងប្អូនប្រជាជនដើមកំណើតវៀតណាម រួមទាំង​មិត្តភក្តិ​អន្តរជាតិ​បាន​សម្តែង​នូវសេចក្តី​សប្បាយរីករាយ និងមានកិត្តិយសដោយបានចូលរួមពីធីជួបជុំនេះ។ មិត្តភក្តិអន្តរជាតិ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះទំនាក់ទំនងល្អរប្រពៃវាងវៀតណាមនិងអូ​ស្ត្រាលី ​ដោយបង្ហាញ​ជំនឿថា​ទំនាក់​ទំនង​ទ្វេភាគី​នឹងបន្ត​ទទួល​បានសមិទ្ធិផលថ្មីៗ។ ទន្ទឹមនឹងនេះ ភ្ញៀ​វទាំងអស់ក៏អញ្ជើញឱ្យមក ចូលរួមទទួលទាន​អាហារបែប​ប្រពៃណីនៃ​តំបន់ទាំងបី​នៃប្រទេសវៀតណាមក្នុងឱកាសនិទាឃរដូវឆ្នាំមកដល់ម្តងៗ រួមមាននំអន្ស​មណែម​ចៀន​បែប​វៀតណាម​ជាដើម ព្រមទាំងចូមរួមក្នុងបរិយាកាសម្តែងសិល្បៈ​មួយចំនួនទៀតផង​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ