07/03/2020 11:29 GMT+7 Email Print Like 0

សហការគ្នាដើម្បីការពារកុមារនៅលើលំហរអ៊ីនធឺណិត


 ការចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការដើម្បីការពារកុមារតាមបណ្តាញអ៊ីនធឺណិត។ (រូបថត៖ Vietnam+)
 

នារសៀលថ្ងៃទី៥ ខែមិនា ឆ្នាំ២០២០ នាយកដ្ឋាន​សុវត្ថិភាព​ព័ត៌មាន​នៃក្រសួង​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម​ រួមទាំងនាយកដ្ឋានកុមារនៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានចុះ​ហត្ថលេខា​លើផែន​កា​រសម្របសម្រួលគ្នាក្នុងការ ការពារកុមារនៅលើលំហរអ៊ីនធឺណិត។
 
គោលបំណង​សំខាន់នៃផែនការសម្របសម្រួលនេះគឺសំដៅទទួលស្គាល់និងអនុវត្តរាល់ការសន្យា ដែលបានឯក​ភាព​គ្នារ​វាងភាគីទាំងពីរដោយឈរលើមូលដ្ឋានអាជីវកម្មសក្តានុពលរបស់ភាគីនីមួយៗ និងបង្កើន​ការ​សម្រប​សម្រួល​គ្នាដើ​ម្បីអ​នុវត្តដំណោះស្រាយការពារកុមារប្រកបដោយប្រសិទ្ធភាពនៅលើលំហរអ៊ីនធឺណិតជាដើម។ លោក  Hoang Minh Tien ប្រធាននាយកដ្ឋានសុវត្ថិភាពព័ត៌មាននៃ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានមានប្រសាសន៍ថា៖

«យើង​ខ្ញុំបានដាក់​ចេញភារកិច្ច​ធ្វើយ៉ាងដូចម្តេចដើម្បីអភិវឌ្ឍការងារចំនួនពីរ ក្រោមអធិបតីភាព​របស់​នាយកដ្ឋាន​​សុវត្ថិ ភាពព័តមាន។ ជាក់ស្តែង ទីមួយគឺមានប្រព័ន្ធបណ្តាញការពារកុមារ​នៅលើលំហរ​អ៊ីន​ធឺណិត​ធ្វើជាប្រភព​​ទទួល  និងជាការតភ្ជាប់ជាមួយស្ថាប័ន ក៏ដូចជាអង្គការ និងអង្គភាពអាជីវកម្មផងដែរ។ ភារកិច្ច​ធំ​ទី​២ ដែល​យើងខ្ញុំដាក់ចេញគឺឆ្ពោះទៅអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីអំពីផលិតផលនិងសេវាកម្ម ដើម្បី​ជួយ​ទ្រទ្រង់​ដល់​កុមារធ្វើអន្តរកម្មប្រកបដោយភាពច្នៃប្រឌិតនិង ភាពល្អសុធសាធនៅ​លើបណ្តាញ​អ៊ីនធឺណិត​ផង​ដែរ​»៕​ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ