27/09/2020 22:07 GMT+7 Email Print Like 0

សម្លៀកបំពាក់អារក្សសម្តែងនៅលើឆាកម៉ូដសម្លៀកបំពាក់អន្តរជាតិ

ជំនឿបូជាព្រះម៉ែវិមានទាំងបីរបស់ជនជាតិវៀតណាម បានអង្គការ UNESCO  ទទួលស្គាល់ជាកេរដំណែលវប្បធម៌អរូបី តំណាងមនុស្សជាតិ នាខែធ្នូ ឆ្នាំ២០១៦។ ម្យ៉ាង មហាជនទើបតែដឹងស្គាល់នូវពិធីកិច្ចក្នុងជំនឿ តែតិចនរណាដឹងយល់ច្បាស់អំពីសម្លៀកបំពាក់។ លើកដំបូង សម្លៀកបំពាក់អារក្សអ្នកតា នៃជំនឿបូជាព្រះម៉ែវិមានទាំងបី បានសិប្បករវប្បធម៌ ង្វៀន ឌឹកហៀន (Nguyen Duc Hien) នាំយកមកសម្តែងលើឆាកម៉ូដសម្លៀកបំពាក់ បង្កបានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមហាជន។

សិប្បករវប្បធម៌ ង្វៀន ឌឹកហៀន (Nguyen Duc Hien) ស្រឡាញ់ពិសេសលើសិល្បៈប្រពៃណីវៀតណាម ដូចជាបញ្ចូលអារក្ស ចម្រៀងទ្រូ (Tru) ចម្រៀងតួង (Tuong) ចែវ (Cheo) ល្ខោនកាយឡើង (Cai Luong)។ បងឱ្យដឹងថា ប្រសិនបើបទចម្រៀងកំណាព្យ បានស្គាល់យ៉ាងច្រើនតាមរយៈព្រឹត្តិការណ៍វប្បធម៌ លើកដំបូង ជ្រុងសំខាន់មួយនៃជំនឿបូជាព្រះម៉ែ នឹងឧទ្ទេសនាមដល់មជ្ឈដ្ឋានអ្នកគាំទ្រ នោះគឺសម្លៀកបំពាក់អារក្សបែបវៀតណាម។

សម្លៀកបំពាក់នៃអ្នកបញ្ចូលរូបពេលអនុវត្តពិធីកិច្ចនេះ  ហៅថាកន្សែងបញ្ចូលរូប (Khan Chau) ឬអាវគាល់ (Ao Ngu)។ អំពីការហាម អ្នកបញ្ចូលរូបម្នាក់ៗ បូជាតែតួអង្គមួយ (អាទិទេពមួយព្រះអង្គ) មានសម្លៀកបំពាក់ ពាក់ដាច់ដោយឡែក។ សម្លៀកបំពាក់សំខាន់នៃពិធីបញ្ចូលរូបរួមមាន៖ កន្សែងក្រហមគ្របមុខ ប្រើលើគ្រប់តួអង្គទាំងអស់ ប្រភេទអាវផាយជាមួយពណ៌សម្បុរ៥ឆើតឆាយផ្សេងគ្នា សម្រាប់ប្រើចំពោះតួអង្គនីមួយដោយឡែកពីគ្នា។ ក្រៅពីនោះ នៅមានប្រភេទឧបករណ៍អមតាមរួមមាន៖ មួកសំពត់ វត្ថពន្ធចង្កេះ ក្រវាត់ចង្កេះ ផ្លាកសញ្ញា កង ជាដើម។



សិប្បករវប្បធម៌ ង្វៀន ឌឹកហៀន (Nguyen Duc Hien) សម្តែងឈុតព្រះនាងអារក្សភ្នំបើកឆាក សម្រាប់កម្រងប្រមូលផ្តុំ “សម្លៀកបំពាក់អារក្ស” របស់ខ្លួន។


រាត្រីសម្តែងទាក់ទាញការយកចិត្តទុកដាក់នៃមហាជន។
 

មានវត្តមាននៅសប្តាហ៍ម៉ូដសម្លៀកបំពាក់ និងសម្រស់អន្តរជាតិវៀតណាម សិប្បករវប្បធម៌ ង្វៀន ឌឹកហៀន (Nguyen Duc Hien) ឧទ្ទេសនាមកម្រងរចនា “សម្លៀកបំពាក់អារក្ស" ចំនួន១២ ទស្សនិកជនអាចឃើញបានទឹកចិត្តប្តេជ្ញានៃសិប្បករម្នាក់ ដែលចំណូលចិត្តលើការអភិរក្សវប្បធម៌ចេតនាភាពប្រជាជនវៀតណាម។

កម្រងប្រមូលផ្តុំបង្កចំណាប់អារម្មណ៍ជាមួយនឹងពណ៌ចម្បង ដូចជាពណ៌លឿងតំណាងឱ្យនរក ពណ៌សតំណាងឱ្យឋានភុជ្គងនាគ ពណ៌ខៀវតំណាងឱ្យវិមានតន្រ្តី ពណ៌ក្រហមតំណាងឱ្យឋានព្រះឥន្ធ (ស្ថានសួគ៌) ផ្សំនឹងក្បាច់រចនាភ្ជាប់តាមបង្កើតបានភាពឆើតឆាយ ថ្មី តែនៅរក្សាភាពប្រពៃណី។ ម៉ូដសម្លៀកបំពាក់សុទ្ធតែបានបងបណ្តាក់ចេញពីកម្លាំងកាយចិត្ត ភាពផ្ចិតផ្ចង់ ហ្មត់ចត់ និងលើកស្ទួយតម្លាភាព ភាពអង់អាច។

ទន្ទឹមនោះ ដើម្បីទាក់ទាញការយកចិត្តទុកដាក់នៃទស្សនិកជន មកលើសម្លៀកបំពាក់អារក្ស សិប្បករវប្បធម៌ ង្វៀន ឌឹកហៀន (Nguyen Duc Hien) បានសម្តែងឈុតបញ្ចូលអារក្ស “ព្រះនាងអារក្សភ្នំ”។ នេះជារូបភាពសម្តែងប្រជាប្រិយ ផ្អែកលើការគួបផ្សំរវាងតន្រ្តី មានលក្ខណៈចេតនាភាព ជាមួយនឹងក្បាច់រាំស្រទន់ ដើម្បីសម្តែងនូវពិធីកិច្ចក្នុងពិធីបូជាព្រះម៉ែវិមានទាំងបី។ ទំនុកភ្លេងអារក្ស “ព្រះនាងអារក្សភ្នំ” បង្កចំណាប់អារម្មណ៍ខ្លាំងចំពោះទស្សនិកជន ដោយការស្ងើចសរសើរអាទិទេពដែនដីវៀតណាម បង្ហាញសេចក្តីស្រឡាញ់ គោរព តម្លៃវប្បធម៌បុរាណ។

សម្លៀកបំពាក់អារក្សជាសម្រស់វប្បធម៌ ដែលមានលក្ខណៈតម្លៃសិល្បៈខ្ពស់ និងមានអត្ថន័យពិសេសសំខាន់ក្នុងជំនឿព្រះម៉ែវិមានទាំងបី របស់វៀតណាម។ តាមរយៈកម្រងប្រមូលផ្តុំនេះ ខ្ញុំសង្ឃឹមថាមនុស្សគ្រប់គ្នា នឹងមានគំហើញស៊ីជម្រៅជាង អំពីកេរដំណែលវប្បធម៌ពិសេស នៃប្រទេសជាតិយើង” សិប្បករវប្បធម៌ ង្វៀន ឌឹកហៀង (Nguyen Duc Hien) ចែករំលែក៕

 

 ម៉ូដសម្លៀកបំពាក់មួយចំនួនក្នុងកម្រងប្រមូលផ្តុំ “សម្លៀកបំពាក់អារក្ស” នៃសិប្បករវប្បធម៌ ង្វៀន ឌឹកហៀន (Nguyen Duc Hien)៖
 







 

អត្ថបទ៖ ង៉ឹនហា   រូបថត៖ ត្រឹនថាញយ៉ាង

បណ្តាអត្ថបទបានផ្សាយ