សម្រស់ត្រកាលអាវបាបា (ba ba)
កម្មវិធីជាលក្ខណៈថ្មីមួយក្នុងចំណោមសកម្មភាពអម នៃរដូវបុណ្យលើកនេះ ដើម្បីរួមចំណែកផ្សព្វផ្សាយនំប្រជាប្រិយភូមិភាគខាងត្បូងវៀតណាម តាមរយៈរូបភាពអាវបាបា (ba ba) ធ្លាប់បានប្រជាជននៅតំបន់វាលទំនាបទន្លេគឺឡុងពេញនិយម ប្រើប្រាស់ ក្នុងសកម្មភាពនៃជីវភាពប្រចាំថ្ងៃ។ រាត្រីសម្តែងលើកកម្ពស់កិត្តិនាមតម្លៃសម្លៀកបំពាក់នៃជនជាតិ និង លក្ខណៈពិសេសនៃវប្បធម៌ភូមិភាគខាងត្បូងវៀតណាម។
ឈានចូលរដូវបុណ្យទាន អ្នកទស្សនានឹងមានឱកាសស្វែងយល់ពីប្រភពដើមនៃអាវបាបា (ba ba) ផ្សារភ្ជាប់នឹងបុព្វហេតុពលកម្ម កាប់ឆ្ការបើកទូលាយដីធ្លី តាមរយៈប្រធានបទសម្តែង “ប្រភពដើមអាវបាបា (ba ba)”។ តាមរយៈដំណើរការផលិតកម្ម អាវបាបា (ba ba) បានក្លាយជាជិតដិតនឹងជីវភាពគ្រួសារប្រជាជននៅតំបន់ព្រែកទន្លេ ផ្សារភ្ជាប់នឹងនំជនបទ បានបង្ហាញតាមរយៈប្រធានបទ៖ “អាវបាបា (ba ba) ក្នុងសកម្មភាព និង នំជនបទ”។ រីឯប្រធានបទ៖ “អាវបាបា (ba ba) ចេញសមរភូមិ” ឆ្លាក់សម្រស់ស្អាតរឹងប៉ឹង តែស្រទន់រាបសារ នៃអាវបាបា (ba ba) បានកញ្ញានៅតំបន់វាលទំនាបទន្លេគឺឡុង ជ្រើសដើម្បីសម្រប់ និង នាំមកភាពងាយស្រួលក្នុងការប្រយុទ្ធ។ ដល់ប្រទេសជាតិឈានចូលសម័យកាលសមាហរណកម្ម អាវបាបា (ba ba) ទោះបីជួបប្រទះភាពអួរអាប់បន្តិច ប៉ុន្តែទាន់ពេលប្រែខ្លួន បង្កើតបែបថ្មី ជាមួយរចនបទ រូបរាងទំនើប ដើម្បីអាចសម្រប់ និង សមាហរណកម្មចូលជីវភាពរស់នៅថ្មី ប្រៀបផ្ទឹមនឹងសម្លៀកបំពាក់ទំនើប មួយជំហានទៅមួយជំហានអះអាងបានកម្លាំងរស់ រក្សាបានលក្ខណៈវប្បធម៌សម្លៀកបំពាក់ប្រពៃណី នៃនារីនៅភូមិភាគខាងត្បូងវៀតណាម ពីអតីតកាលមកដល់សព្វថ្ងៃ តាមរយៈប្រធានបទ៖ “អាវបាបា (ba ba) ក្នុងពិធីបុណ្យទាន និង សមាហរណកម្ម”។ ហើយតាមរយៈប្រធានបទបង្ហាញនីមួយៗ អាវបាបា (ba ba) តែងប្តូរវត្ថុធាតុ ពណ៌ ខ្នាត និង រូបរាងរចនា ដើម្បីសមស្រប់នឹងស្ថានភាពជាក់ស្តែងនីមួយៗ នោះគឺជាភាពរស់រវើកក្នុងរបៀបស្លៀកពាក់ ដែលអាវបាបា (ba ba) នាំមក។ តាមអ្នកស្រាវជា្រវញ៉ឹមហុង (Nham Hung) អ្នកដឹកនាំកម្មវិធីលើកនេះ ឱ្យដឹងថា រាត្រីបុណ្យទាន “សម្រស់ត្រកាសអាវបាបា (ba ba)” នាំមកជូនភ្ញៀវទេសចរ នូវឱកាសបានសំឡឹងមើលការសម្តែងភាពកកំណើត និង អភិវឌ្ឍន៍នៃអាវបាបា (ba ba) តាមរយៈសម័យកាលប្រវត្តិសាស្រ្ត។ សម្រស់ស្អាតដាច់ដោយឡែក នៃអាវបាបា (ba ba) ក៏ដូចជាភាពបម្រែបម្រួលបែបថ្មី និង សម្រប់តាមស្ថានភាពសង្គមផ្សេងគ្នា នៅរាល់សម័យកាលដំណាក់កាលផ្សេងគ្នា។
លក្ខណៈពិសេសដោយឡែកមួយ នៃពិធីបុណ្យទាន “សម្រស់ត្រកាលអាវបាបា (ba ba) ” គឺជាការគួបផ្សំសម្តែង រវាងអ្នកបង្ហាញម៉ូដជំនាញមកពីក្រុមហ៊ុនអ្នកបង្ហាញម៉ូដតីដូ (Tay Do) (កឹនធើ) រួមនឹងអ្នកគ្រួ សិស្សានុសិស្ស និស្សិត បុគ្គលិក មកពីសាលារៀន អង្គភាពប្រចាំ នៅភូមិសាស្រ្តក្រុងកឹនធើ រួមចំណែកនាំមកភាពសម្បូរបែប ចំណាប់អារម្មណ៍នៃកម្មវិធី៕
អត្ថបទ៖ សើនងៀ រូបថត៖ ត្រឹនថាញយ៉ាង
សំពត់សង្កិមយីហោ ហ័រទៀន Brocade (Hoa Tien)
សម្លៀកបំពាក់អារក្សសម្តែងនៅលើឆាកម៉ូដសម្លៀកបំពាក់អន្តរជាតិ
នាំសម្លៀកបំពាក់បុរាណវៀតណាម មកជាមួយមជ្ឈដ្ឋានយុវវ័យ
Tiny Ink - គំនូរគូរលើសម្លៀកបំពាក់
អ្នករចនារចនាម៉ូតសំលៀកបំពាក់អាវផាយបង្កើត ក្នុងទសវត្សរ៍ 90 រៀបរាប់អំពីប្រវត្តិសាស្ត្រវៀតណាមលើអាវផាយ
ការរត់ប្រណាំងនៃពាណិជ្ជសញ្ញាម៉ូដសម្លៀកបំពាក់វៀតណាម
រាត្រីបង្ហាញម៉ូដសក់ “KellaHairshow”ឆ្នាំ២០១៨
ភាពពិសេសនៃសិល្បៈចម្លាក់លើសក់របស់យុវជនកើតក្នុងទសវត្សរ៏ ៩០
ទាក់ភ្នែកដោយសារការបង្ហាញម៉ូដសម្លៀកបំពាក់សំរាប់កុមារ របស់ម៉ាក់ EllieVu
កម្រងម៉ូដសម្លៀកបំពាក់ធ្វើពីសូត្រវៀតណាម - អ៊ីតាលី
អាវផាយពាក់ក្នុងបុណ្យចូលឆ្នាំប្រពៃណីវៀតណាម
លើកស្ទួយសំពត់វៀតណាមក្នុងម៉ូដសម្លៀកបំពាក់
ចំណាប់អារម្មណ៍ចំពោះ “The Innovators –ឈានមុខគេអំពីនិន្នាការ”
ជនជាតិលឺ (Lu) និងលក្ខណៈម៉ូដទាន់សម័យនៃសម្លៀកបំពាក់ប្រពៃណី
VIFW SS កំណត់រូបរាងនិន្នាការម៉ូដសម្លៀកបំពាក់និទាឃរដូវ រដូវប្រាំង ឆ្នាំ២០១៧
សប្តាហ៍បង្ហាញម៉ូដសំលៀកបំពាក់វៀតណាម នៅសរទរដូវ - រដូវរងារ
ភាពប្រណិតអាវផាយវៀតណាម
ចំណាប់អារម្មណ៍រាត្រីសម្តែង “Limitless-គ្មានព្រំដែន”
អ្នក "បន្តអណ្តាតភ្លើង” ជូនម៉ូដសំលៀកបំពាក់វៀតណាម
ច្នៃប្រឌិតឥតព្រំដែនសម្រាប់ម៉ូដសក់វៀតណាម
ការសម្តែងម៉ូដលោកខាងកើត-លិចដ៏ស្រស់ឆើតឆាយ
ទីក្រុងនៃអាវផាយ
សោភ័ណ្ឌភាពសម្លៀកបំពាក់របស់នារីភាគខាងត្បូង
I am- បញ្ជាក់ដោយខ្លូនឯងផ្ទាល់
សោភណ្ឌភាពពីកម្រង “ផ្តៅឫស្សីត្បាញ”