13/04/2020 14:07 GMT+7 Email Print Like 0

សម្ព័ន្ធក្រុមហ៊ុន BKAV ផលិតម៉ាស៊ីនជំនួយការដកដង្ហើមដើម្បីព្យាបាលអ្នកជំងឺ Covid-19


 កម្មករជាង ៩ពាន់នាក់កំពុងតត្រៀមរួចជាស្រេចសម្រាប់ការផលិតម៉ាស៊ីនជំនួយការដកដង្ហើម
 

សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា ​BKAV បានប្រកាសថា ខ្លួនបានបញ្ចប់ផែនការនៃ​ការផលិត​ម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម​ ដើម្បីព្យាបាលអ្នកជំងឺ Covid-19។ 

តាម​ផែនការ នៅពាក់កណ្តាល ខែឧសភាខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន BKAV នឹងផលិតម៉ាស៊ីនគំរូដំបូង ដើម្បី​អាច​ដាក់ពាក្យសុំអាជ្ញាប័ណ្ណ ពីក្រសួងសុខាភិបាល ដើម្បីផលិតកម្មតាមទ្រង់ទ្រាយធំ។ កម្មករជាង ៩.០០០​ នាក់និងរោងចក្រផលិតចំនួន ៤ កន្លែងនៅក្នុងប្រព័ន្ធ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន​បាន​ត្រៀម​រួច​ជាស្រេច​ហើយ​។
 
សូមគូស​បញ្ជាក់ថា គំរូម៉ាស៊ីនជំនួយការដកដង្ហើម ម៉ាក PB 560 របស់ Medtronic ដែលជាក្រុម​ហ៊ុន​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រឈានមុខគេលើពិភពលោក។ PB 560 គឺជាប្រភេទ​ម៉ាស៊ីនស្រាល ដែលផ្តល់​អុកស៊ីសែន និង​យកតម្រាប់​សកម្មភាពនៃដង្ហើម។ ប្រហែលជាអ្នកជំងឺ Covid-19 ចំនួន ១០ ភាគរយ ត្រូវការ​ប្រើម៉ាស៊ីន​ជំនួយ​ការ​ដក​ដង្ហើម ហេតុដូច្នេះពិភពលោកកំពុងខ្វះឧ​បករណ៍ទាំងនេះផងដែ​រ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ