12/04/2019 10:55 GMT+7 Email Print Like 0

សម្ព័ន្ធក្រុមហ៊ុនសហរដ្ឋអាមេរិកជាច្រើនវាយតម្លៃខ្ពស់ចំពោះរាល់ការផ្លាស់ប្ដូរ របស់វៀតណាមលើបញ្ហាធ្វើកំណែទម្រង់


 ទិដ្ឋភាពនៃជំនួប
 

 លោក Mai Tien Dung បានផ្ដល់ព័ត៌មានអំពី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក្នុងឆ្នាំ ២០១៨ ព្រម​ទាំង​អះ​អាងថា នារយៈពេលកន្លងទៅ ទំនាក់ទំនងរវាងវៀតណាម និងសហរដ្ឋ​អាមេរិក​បន្ត​អភិវឌ្ឍន៍​ដ៏ល្អ​ប្រសើរ​ ដោយទទួលបានការវិវឌ្ឍជាក់ស្ដែងលើគ្រប់វិស័យ។
 
ក្នុងក្រ​បខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកនោះ នាថ្ងៃទី១០ ខែមេសា ឆ្នាំ​២០១៩ រដ្ឋមន្ត្រី និងជា​ប្រធានខុទ្ធកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានចូល​រួម​សន្និ​សីទ​តុមូល​ស្ដីពី​គោល​នយោបាយ​វិនិយោគជាមួយ Asia Group។ អញ្ជើញចូលរួមសន្និសីទនេះ មានវត្តមាន លោក Kurt Campbell អតីត​ឧបការី រដ្ឋមន្ត្រីការបរទេសអាមេរិក ប្រធាន និងជា CEO នៃ Asia Group ព្រមទាំង​ថ្នាក់​ដឹក​នាំ​ក្រុម​ហ៊ុន​នានា និងអតីតមន្រ្តីររដ្ឋអំណាចអាមេរិក។
 
នៅក្នុង​សន្និសីទនេះ លោក Mai Tien Dung បានផ្ដល់ព័ត៌មានអំពី ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​វៀត​ណាម​ក្នុង​ឆ្នាំ ២០១៨ ព្រមទាំងអះអាងថា នារយៈពេលកន្លងទៅ ទំនាក់ទំនងរវាងវៀតណាម និង​សហរដ្ឋ​អាមេរិក​បន្ត​អភិវឌ្ឍន៍ដ៏​ល្អប្រសើរ ដោយទទួលបានការវិវឌ្ឍ​ជាក់ស្ដែងលើគ្រប់វិស័យ។​
 
ជាកិច្ច​ឆ្លើយតប ប្រតិភូនានាររបស់ សម្ព័ន្ធក្រុមហ៊ុន Google, AIG, អាស៊ីប៉ាស៊ីហ្វិក, VISA បាន​ចែក​រំលែក​អំពីដំណើរ​ការវិនិយោគនៅវៀតណាម ​ព្រមទាំងសម្ដែងក្ដីសប្បាយ​រីករាយ​ចំពោះការ​ផ្លាស់ប្តូរ​របស់​វៀតណាម​ក្នុងបញ្ហាធ្វើ​កំណែទម្រង់ ហើយបានឲ្យដឹ​ងថា បរិយាកាសវិនិយោគនៅវៀ​តណាមកាន់​តែមានភាព​ទាក់ទាញ​ចំពោះសហគ្រាស​វិនិយោគចូល មកវៀតណាម​។ ក្រុមហ៊ុនទាំងនេះ​ក៏បានសម្ដែង​ការយកចិត្ត​ទុកដាក់​អំពីការ​ប្រកួត​ប្រជែង​ក្នុង​បរិយកាសវិនិយោគរបស់បណ្ដាប្រទេសនៅតំប​ន់អាស៊ី ក៏ដូចជាផ្ទៀងស្ដាប់រាល់បំណង​ប្រាថ្នារបស់វៀត​ណាម ដើម្បីបន្តសហប្រតិបត្តិការអភិវឌ្ឍ។
 
នាថ្ងៃដដែល រដ្ឋមន្ត្រី ​និងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានជួបធ្វើការ​ជាមួយទីភ្នាក់​ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអា​មេរិក  (USAID) ផងដែរ៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ