• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ៥៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី ១៤ គ្រោងនឹងប្រារព្ធធ្វើឡើងនៅនៅថ្ងៃទី ១៤ ខែមិថុនា

ទិដ្ឋភាពទូទៅនៃសម័យប្រជុំលើកទី ៥៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២១ (រូបថតៈ TTXVN)

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ខុទ្ទការល័យរដ្ឋ សភាបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្មវិធីនៃសម័យប្រជុំលើកទី ៥៧ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

តាមនោះ ចាប់ពីថ្ងៃទី ១៤ និង ១៥ ខែមិថុនាឆ្នាំ ២០២១ សម័យប្រជុំលើកទី ៥៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រ ព្រឹត្តទៅនៅវិមានរដ្ឋសភា នៃទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានថ្លែងសុន្ទរកថា បើក និងរួមជាមួយអនុប្រ ធានរដ្ឋសភាដឹកនាំអង្គប្រជុំ ។

នៅក្នុងកិច្ចប្រជុំគណៈកម្មា ធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិចារណានិងសម្រេចអនុម័ត លើសំណើតែងតាំងឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា; ផ្តល់យោបល់ស្តីពីការដោះស្រាយហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនប្រេងនិងឧស្ម័នវៀតណាម (PVN) នៅពេលទូទាត់សំណងតម្លៃប្រើប្រាស់ផលិតផលគម្រោងចម្រាញ់ប្រេងនិងជីវឥន្ធនៈ Nghi Son តាមកិច្ចសន្យានឹងការធានារបស់រដ្ឋាភិ បាល រួមទាំងបញ្ហាមួយចំនួនទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចេញដំណើរទៅកាន់ម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧

នាយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ផាម មិញជីញ និងគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែតុលា តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម - ប្រធានអាស៊ានឆ្នាំ២០២៥។ នៅព្រឹកព្រលឹមថ្ងៃទី ២៦ ខែតុលា គណៈប្រតិភូបានមកដល់ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

Top