13/07/2020 13:29 GMT+7 Email Print Like 0

សម័យប្រជុំលើកទី ៤៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនាថ្ងៃទី ១៣ ខែកក្កដា

 សម័យ​ប្រជុំបានប្រព្រឹត្តទៅនៅវិមានរដ្ឋសភានៃទីក្រុងហាណូយ នាថ្ងៃទី ១៣ និង ១៤ ខែកក្កដា។ 
 
បន្ទាប់​ពីប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសុន្ទរកថាបើក គណៈ​កម្មាធិការ​អចិន្ត្រៃ​យ៍​រដ្ឋ​សភា​នឹងបើកកិច្ចប្រជុំពិនិត្យនិងផ្តល់យោបល់លើបញ្ហាមួយចំនួន ដូចជា៖ ការផ្តល់មតិ​លើបញ្ហា​មួយ​ចំនួ​ន​ដែល​កំពុង​ខ្វែងគំនិតគ្នានៃច្បាប់ស្តីពីពលករវៀតណាមទៅធ្វើការនៅបរទេសតាមកិច្ចសន្យា (ធ្វើវិសោធនកម្ម); ការបក​ស្រាយ​និងការកែប្រែគម្រោងច្បាប់កិច្ចព្រមព្រៀងអន្តរជាតិ; ការអនុវត្តបទ​ប្បញ្ញត្តិ​ថ្មី​និង​វិសោធន​កម្ម​ក្នុង​ច្បាប់​ស្តីពីការរៀបចំរដ្ឋសភា; ការប្រកាសឱ្យប្រើក្រឹត្យ​ស្តីពីការ​ធានារ៉ាប់​រងខ្នាត​តូច​របស់​អង្គកា​រនយោបាយ​សង្គម​ និង​ការប្រកាសឱ្យប្រើក្រឹត្យស្តីពី​ការសម្តែងសកម្មភាពសិល្បៈ។
 
នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នឹង​ពិចារណា​និងអនុម័ត​លើសេចក្តីព្រាង​សេចក្តី​សម្រេច​​ចិត្តរបស់​គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ​ស្តីពីកម្រិតពន្ធការពារ​បរិស្ថាន​លើឥន្ធនៈ​ហោះ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ