15/06/2019 11:28 GMT+7 Email Print Like 0

សម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បានបិទបញ្ចប់ប្រកបដោយជោគជ័យ


 ទិដ្ឋភាពនៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៤
 

 នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២០១៩ រដ្ឋសភា វៀតណាមបានប្រារព្ធពិធីបិទសម័យប្រជុំលើកទី ៧ រដ្ឋសភា​វៀត​ណាម​នីតិកាលទី ១៤។ ក្រោយរយះពេល​ ២០ ថ្ងៃធ្វើការ ជាមួយស្មារតី​ប្រជាធិបតេយ្យ ​ត្រឹម​ត្រូវ​និង​មាន​ការ​ទទួល​ខុស​ត្រូវ រដ្ឋសភានីតិកាលទី ​១៤ បានបញ្ចប់កម្មវិធីការងារទាំងមូលនៃ​សម័យ​ប្រជុំលើកទី ៧ ដោយមានខ្លឹម​ សារជាច្រើនក្នុងគ្រប់វិស័យ​ទាំងអស់ ដូចជានីតិប្បញ្ញ​ត្តិ ការឃ្លាំ​មើល​និង​ផ្តល់​សេចក្តី​សម្រេច​លើ​បញ្ហា​សំខាន់ៗ​របស់ប្រទេសជា​តិ។
 
ច្បាប់ចំនួ​ន ៧ និងសេចក្តីសម្រេចចំនួន ១០ ត្រូវបានរដ្ឋសភាអនុម័តនោះ គឺសុទ្ធតែត្រូវ​បាន​រដ្ឋ​សភាពិ​ចារ​ណាយ៉ាង​ប្រុង​ប្រយ័ត្ននិងដោយយកចិត្តទុកដាក់ផងដែរ។ ទាំងអស់នេះ គឺជាមូលដ្ឋានច្បាប់ដ៏សំខាន់ ដើម្បី​ដោះស្រាយ​រាល់បញ្ហាដែលកើតឡើងពីជីវ ភាពប្រចាំថ្ងៃ ដែលរួមចំណែកដល់កា​រអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម និង​កែលម្អ​គុណភាព​នៃជីវភាពរបស់ប្រជាជន។ ថ្លែងមតិនៅឯពិធីបិទសម័យប្រជុំ ប្រធាន​រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បា​នលើកឡើងថា៖ “សេចក្តីព្រាងច្បាប់ត្រូវបានផ្តល់យោបល់នៅក្នុងកិច្ចប្រជុំនេះ មានអត្ថន័យយ៉ាងសំខាន់ក្នុង​ការបន្តធ្វើ​ឱ្យប្រសើរ​ឡើងនូវ​ប្រព័ន្ធ​ច្បាប់​ស្តីពីសិទ្ធិ​និង​កាតព្វកិច្ចជា​មូល​ដ្ឋាន​របស់​ប្រជា​ពលរដ្ឋ និងសុក្រិដ្ឋយន្តការសេដ្ឋកិ​ច្ចតាមទិសដៅទីផ្សារសង្គមនិយម រួ​មទាំងបម្រើកា​រអភិវឌ្ឍ​ប្រទេសនិង​ដំណើរការ​សមាហរណកម្មអន្តរជាតិ។ ស្ថាប័នពាក់ព័ន្ធគប្បីប្រមូលមតិយោប​ល់របស់សមាជិកស​ភា អ្នកជំនាញនិងអ្នកវិ​ទ្យាសាស្រ្ត សម្រាប់ការស្រាវជ្រាវនិងការ​បញ្ចប់នូវសេចក្តី​ព្រាង​និង​ការធានា​គុណភាព​ដើម្បីដាក់​ជូនរដ្ឋសភាសម្រា​ប់ការពិ​ចារណានៅកិច្ចប្រជុំខាងមុខ”។
 
ក្នុងអង្គប្រជុំនេះ រដ្ឋសភា​បានបន្តការផ្លាស់ប្តូរថ្មីនិងលើកកម្ពស់ការអនុវត្តបច្ចេក វិទ្យាព័ត៌មានជាក់ស្តែ​ង​ក្នុង​សកម្មភាព​របស់សមាជិកសភា។ ពោលគឺ កម្មវិធីការងារត្រូវបានរៀបចំដោយសមហេតុផល មានការកែតម្រូវ​ដើម្បីអាច​បត់​បែនទៅតាមតម្រូវការពិតប្រាកដ។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់​ធ្ងន់ថា៖“រដ្ឋសភាវៀតណាមទទួលស្គាល់នូវការចូលរួមយ៉ាងសកម្ម ប្រាជ្ញា បញ្ញាញាណនៃរបស់​សមាជិក​សមាជិ​កាសភា។  ក្រោយកិច្ចប្រជុំនេះ ស្នើឲ្យសមាជិកសភា រៀបចំអោយបាន​ល្អនូវ​សកម្មភាព​ជួបប្រាស្រ័យ​ជាមួយ​អ្នក​បោះឆ្នោត ស្តាប់តាមចិត្តនិងប្រាថ្នារបស់អ្នកបោះឆ្នោតនិងប្រជាជនផងដែរ។ ក្រៅពីនោះសិក្សាស្វែងយល់​ពីស្ថានភាព​ជាក់ស្តែង​នៃជីវភាព​សង្គម​ ដើម្បី​ឆ្លុះបញ្ចាំង​ឲ្យយទាន់​ពេលវេ​លាដ​ល់​រដ្ឋ​ស​ភា ​រដ្ឋាភិបាលនិងស្ថាប័នពាក់ពន្ធ័ និង​ស​កម្មថែមទៀតក្នុងការងារនី​តិបញ្ញត្តិ។  រដ្ឋសភាបាន​ថ្លែង​អំណរគុណ​ចំពោះការជឿទុកចិត្ត ការយក​ចិត្តទុកដាក់និង​ការចែករំលែក​របស់ប្រជាជន​និងអ្នកបោះឆ្នោត​នៅទូទាំង​ប្រទេស​ ហើយមានបំណង​ទទួលការឃ្លាំមើលយ៉ាងជិតស្និទ្ធ មតិយោបល់ត្រង់ៗ​ ដើម្បី​រដ្ឋ​សភា​និយាយ​ដោយ​​ឡែក និងក្បា​លម៉ាស៊ីរដ្ឋនិយាយរួម ប្រតិបត្តិសកម្មភាពប្រកបដោយប្រសិទ្ធភាព”។ មុន​នេះ ដោយ​ទទួល​បាន​ស​ម្លេង​គាំទ្រភាគច្រើន រដ្ឋសភាបាន​អនុម័តលើសេចក្តី​សម្រេចចិត្តមួយចំនួនផងដែ​រ​៕​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ