• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ

តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc នាយករដ្ឋមន្រ្តីឡាវលោក Thongloun Sisoulith ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលឡាវ បានអញ្ជើញមកចូលរួមនិងធ្វើជាសហអធិបតីក្នុង សម័យប្រជុំលើកទី៤១គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ២០១៩ ។


ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ VOV)



នាព្រឹកថ្ងៃទី៦ ខែមករា  នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith បានអញ្ជើញធ្វើជាសហអធិបតីក្នុងសម័យប្រជុំលើកទី ៤១ គណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាវាយតម្លៃថា កិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងឆ្នាំ២០១៨មានការរីកចម្រើនជាច្រើន។ គម្រោងប្រមាណ ៤០០ របស់សហគ្រាសវៀតណាមដោយមានដើមទុនចុះបញ្ជីសរុបជាង៤ពាន់លានដុល្លាអាមេរិក បន្តរួមវិភាគទានទៅក្នុងថវិកានិងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៃប្រទេសឡាវ។ ទំហំពាណិច្ជកម្មទ្វេភាគីក្នុងឆ្នាំ២០១៨កើនឡើងជាង ១៤% បើធៀបនឹងឆ្នាំ ២០១៧ ។

ចំពោះទិសដៅសហប្រតិបតិ្តការក្នុងឆ្នាំ២០១៩ នាយករដ្ឋមន្រ្តីទាំងពីររូបបានឯកភាពគ្នាថា នឹងផ្ដោតទៅលើការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីអោយកើនឡើងពី ១០% ឡើងទៅបើធៀបនឹងឆ្នាំ២០១៨។ ទន្ទឹមនឹងនោះ ពង្រឹងកិច្ចសហប្រតិបតិ្តការលើវិស័យការពារជាតិសន្តិសុខ កិច្ចការបរទេស បង្កើនការផ្លាស់ប្ដូរ បទពិសោធន៍ទៅវិញទៅមកអំពីការកសាងគោលនយោបាយ រក្សាយ៉ាងរឹងមាំនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងអភិវឌ្ឍន៍ដោយចីរភាពផងដែរ។

នាយករដ្ឋមន្រ្តីទាំងពីររូបក៏បានប្រគល់ភារកិច្ចអោយស្ថាប័ននានានៃភាគីទាំងពីរសហការគ្នាត្រួតពិនិត្យ កែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មនិងហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ បង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសទាំងពីរបណ្ដាក់ទុននៅទីផ្សាររបស់គ្នា។ ជាពិសេស រដ្ឋាភិបាលទាំងពីរនឹងសាកពិសោធន៍បញ្ចូលខ្លឹមសារនៃសំណង់ប្រវត្តិសាស្ត្រនានាក្នុងទំនាក់ទំនងពិសេសវៀតណាម-ឡាវ ចូលក្នុងកម្មវិធីបង្ហាត់បង្រៀនក្នុងសាលារៀននៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top