05/01/2021 10:18 GMT+7 Email Print Like 0

សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិគឺជាចំណុចភ្លឺ ក្នុងការងារកិច្ចការបរទេសនៅឆ្នាំ ២០២០

អនុរដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son (រូបថត៖ dangcongsan.vn)
 

សមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិគឺជាចំណុចភ្លឺ ក្នុងការងារកិច្ចការបរទេសនៅឆ្នាំ ២០២០។ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍ការបរទេស លោក Bui Thanh Son បានបញ្ជាក់ដូច្នេះនៅក្នុងបទសំភាសន៍ជាមួយអ្នកយកព័ត៌មានក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០២១។

អនុរដ្ឋមន្រ្តីការបរទេស លោក Bui Thanh Son បានចាត់ទុកថា ឆ្នាំ ២០២០វៀតណាមបានជំនះពុះពារលើការលំបាកសលល្បងជាច្រើន ហើយសម្រេចបាន សមិទ្ធិផលគួរឲ្យមោទនភាពជាច្រើន ស្ដីពីការអភិវឌ្ឍ និងកិច្ចការបរទេស ហើយត្រូវបានមិត្តភក្តិអន្តរជាតិកោតសរសើរ។  ដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិមានការបោះជំហានដ៏សំខាន់ ពោលគឺជាចំណុចភ្លឺមួយក្នុងកិច្ចការបរទេស ដោយនាំប្រទេសជាតិក្លាយទៅជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ ក្នុងការជំរុញ និងចូលរួមបណ្ដាការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ ទាញយកប្រភពកម្លាំងពីខាតក្រៅ ដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ។

ចាប់ពីដើមឆ្នាំ ២០២០ វៀតណាមបានចលានាយ៉ាងសកម្ម និងសម្របសម្រួលជាមួយសហភាពអឺរ៉ុប (EU) ដើម្បីផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - អឺរ៉ុប ដោយនាំកិច្ចព្រមព្រៀងនេះចូលជាធរមានចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ ២០២០ ។ នៅចុងឆ្នាំ ២០២០ វៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - ចក្រភពអង់គ្លេស សំដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយចក្រភពអង់គ្លេសដែលជាដៃគូសំខាន់របស់វៀតណាមនៅអឺរ៉ុប ក្រោយពេលចក្រភពអង់គ្លេសចាកចេញពី EU ជាផ្លូវការចាប់ពីថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ ។
ក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ វៀតណាមបានសម្របសម្រួលយ៉ាងជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពជាមួយប្រទេសជាសមាជិកអាស៊ាន និងដៃគូដើម្បីជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នៅទីក្រុងហាណូយ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP ដែលមានទំហំ ៣០% នៃ GDP ពិភពលោក គឺមានអត្ថន័យដ៏ធំធេង ដោយអះអាងពីការប្តេជ្ញាចិត្តរបស់ប្រទេសនានាក្នុងការបន្តរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការនិងតភ្ជាប់ ពង្រឹងទំនុកចិត្ត និងបង្កើតសន្ទុះវិជ្ជមានសម្រាប់ ការស្ដារសេដ្ឋកិច្ចឡើងវិញក្នុងតំបន់ផងដែរ។

អនុរដ្ឋមន្រ្តីលោក Bui Thanh Son បានអះអាងថា ដោយមានការបោះជំហានទៅមុខនៅក្នុងឆ្នាំ ២០២០ វៀតណាមប្តេជ្ញាថានឹងទទួលបានបណ្ដាគោលដៅកំណើន បន្តផ្លាស់ប្ដូរថ្មីលើគ្រប់វិស័យ ព្រមៗគ្នា នាំប្រទេសជាតិឆ្ពោះទៅមុខយ៉ាងរឹងមាំនាពេលខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ