09/08/2019 11:22 GMT+7 Email Print Like 0

សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន លោក Tran Quoc Vuong អញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Kon Tum


 សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម លោក Tran Quoc Vuong អញ្ជើញថ្លែងក្នុងពិធី
 

 នាថ្ងៃទី៧ ខែសីហា ឆ្នាំ​២០១៩ នៅទីក្រុង Kon Tum សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានមជ្ឈឹមបក្សកុម្មុយ និស្ត​វៀត​ណាម លោក Tran Quoc Vuong បានអញ្ជើញជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត Kon Tum ស្តីពី​លទ្ធផលទទួលបាន បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំ នៃការ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​មហាសន្និ​បាត​បក្សលើក​ទី ​១២ និងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្ត លើកទី ១៥ ផងដែរ។
 
ថ្លែងនៅក្នុង​ពិធីនេះ លោក Tran Quoc Vuong បានកត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលខេត្ត Kon Tum​ សម្រេចបាន បន្ទាប់ពីរយៈពេលជាង ៣ ឆ្នាំ នៃការអនុវត្តសេចក្តីសម្រេចចិត្តចំនួន ២ ពោល​ខាង​លើ។​ សម្រាប់កិច្ចការកសាងបក្សរបស់មូលដ្ឋាន សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានបានលើកមតិថា៖ “ខេត្ត​ Kon Tum ត្រូវតែផ្តោតការយកចិត្តទុកដាក់ ដល់ការកសាងបក្ស និងកសាងប្រព័ន្ធនយោ បាយ។ នេះ​ជាភារ​កិច្ច​ដំបូង។  ទំនួលខុសត្រូវក្នុងការកសាងបក្សគឺភារកិច្ចរបស់បក្ស ភាគទាំងមូល។ នេះគឺជា​ពេល​វេលា​ដែល​យើង​រៀបចំមហាសន្និបាត ដែលជាពេលវេលា​ល្អបំផុត ដើម្បីកសាងក្រុមនិងអង្គកា​ររឹងមាំ​។ ក្នុងកា​រ​កសាង​បក្ស​ក៏ត្រូវយកចិត្តទុកដាក់លើការងាររបស់កម្មាភិបាល រួមទាំងការជ្រើសរើស​កម្មាភិបាល​ទៀត​ផង​ដែរ​”​។
 
ស្តីពី​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លោក Tran Quoc Vuong បានក្រើនរំលឹកថា  Kom Tum ត្រូវ​ផ្តោត​សំខាន់​លើវិស័យ​កសិកម្ម​ជនបទ។ ទន្ទឹមជាមួយគ្នានោះ គ​ប្បីឆ្លៀតយក ប្រយោជន៍ពីទេសភាព​និង​ភាព​ខ្លាំង​ខាង​វប្បធម៌​ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍​។ ម្យ៉ាងវិញទៀត ត្រូវផ្តោតលើកិច្ច​ការ​ពារជាតិនិងសន្តិសុខផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ