• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកសភាជឿជាក់ថា កំណើនសេដ្ឋកិច្ចបានកើនឡើងនិងលើកផែនការ

 នៅខាង​ក្រៅនៃសម័យបើកកិច្ចប្រជុំលើកទី ៦ រដ្ឋសភានីតិកាលទី ១​៤ នៅទីក្រុងហាណូយនាថ្ងៃទី​​២២ ខែតុលា នោះ  សមាជិកសភាទាំ​ងអស់​សុទ្ធតែបានសម្តែង នូវការជឿជាក់ថា វៀតណាម​នឹង​បញ្ចប់​ផែន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមរយៈ​ពេល ៥ ឆ្នាំ ដំណាក់កាល ២​០១៦​-២០២០ ដូចដែល​សេចក្តី​សម្រេច​របស់​មហា​សន្និបាត​បក្សនិង​សេចក្តី​សម្រេចរបស់រដ្ឋស​ភាបាន​ដាក់​ចេញ។  
 
លោក Nguyen Ngoc Phuong សនាជិកសភាមណ្ឌល Quang Binh បានចាត់ទុកថា៖ “ ឆ្នាំ ២០១៨ ជាឆ្នាំមាន​បម្រែ​បម្រួល​យ៉ាងវិជ្ជមាន​បំផុត ដែលបង្កលក្ខណៈងាយស្រួលស​ម្រាប់ដំណើរការនៃការអភិវ​ឌ្ឍ។ នាយក​រដ្ឋមន្ត្រី​បាន​ដាក់​​ចេញ​ដំណោះស្រាយជាច្រើន ដើម្បីបង្ក​លក្ខណះងាយស្រួលសម្រាប់អង្គភាពអាជីវកម្ម​ ដូចជា​ ការជួបសន្ទនា ការ​កាត់​បន្ថយបែបបទរដ្ឋបាល។ ​ទំនាក់ទំនង​កិច្ចការ​បរទេស​ត្រូវបាន​ផ្លាស់ប្តូរ​ជាវិជ្ជមាន​ដូច្នេះការ​ពង្រីក​ភាព​ជា​ដៃគូសេដ្ឋកិច្ច​នៅក្នុងដំណើរ​ការនៃកិច្ច​សហប្រតិបត្តិ​ការវិនិ​យោគ​ក៏ដូច​ជាការ​ប្រើប្រាស់​ផលិតផល​សម្រាប់​ប្រជា​ជន​កំពុងតែបានបើកទូលាយ។  ទាំងអស់នេះ ​សុទ្ធតែជាកត្តាសំខាន់ណាស់​”។
 
លោក Pham Van Hoa សមាជិកសភាមណ្ឌល Dong Thap បានវាយតម្លៃខ្ពស់ ចំពោះការបញ្ជាណែនាំ គ្រប់​គ្រង​របស់​រដ្ឋាភិបាល​ និងការខិតខំប្រឹងប្រែ​ងរបស់ក្រសួង ស្ថាប័ននា​នា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​ជាតិ​នាពេល​កន្លង​ទៅ៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top