• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤ រូបបានផ្ញើលិខិត​ដោយ​អំពាវនាវអោយរដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo ឡើង​សម្លេងអំពីបញ្ហាសមុទ្រខាងកើត​


 សមាជិកព្រឹទ្ធសភាអាមេរិកចំនួន ៤ រូបបានផ្ញើលិខិតដោយអំពាវនាវអោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ឡើងសម្លេងអំពីបញ្ហាសមុទ្រខាងកើត
 

 យោងតាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅ សហរដ្ឋអាមេរិកបានឲ្យដឹងថា សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន ៤ រូប រួមមាន​លោក Robert Memendez, លោក Edward Markey, លោក Patrick Leahy និងលោក Brian Schatz នាថ្ងៃទី២៩ ខែកក្កដា បានផ្ញើលិខិតដោយអំពាវនាវ​អោយ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​លោក  Mike Pompeo ឡើងសម្លេងអំពីសកម្មភាពរបស់​ចិន នៅសមុទ្រខាងកើត ខណៈ​ពេល​ដែល​លោក​ Mike Pompeo កំពុងជួបប្រជុំជាមួយមន្រ្តីអា​ស៊ាន​នៅទីក្រុងបាងកក​ប្រទេសថៃ។ 
 
សារលិខិត​នេះបានអំពាវនាវអោយរដ្ឋមន្រ្តីក្រសួង​ការបរទេស​ អាមេរិក លោក Pompeo អោយត្រូវធានាថា រាល់ទង្វើ​បង្ករឿង​ហេតុនិងវាតទីរបស់ចិ​ននៅសមុទ្រខាងកើត​ គឺជាអាទិភាពកំពូល​នៅក្នុងការ​ពិភាក្សា​នៅក្នុង​​បណ្តា​វេទិកាតំបន់​អាស៊ាន (ARF) ដែលប្រព្រឹត្ត​ទៅនាថ្ងៃទី ២ ខែសីហា នៅទី​ក្រុងបាង​កកប្រទេស​ថៃ។ លិខិត​នេះបាន​គូសបញ្ជាក់ពីទង្វើរបស់​ចិន នៅឯតំបន់សេដ្ឋកិច្ចផ្តាច់​មុខរបស់ប្រទេសផ្សេងៗ​ ការ​ធ្វើកំ​ណែ​ទម្រង់​ ធ្វើយោធូបនីយកម្មលើអង្គភាពសិប្បនិម្មិត ធ្វើជាលេសដើម្បីបង្ខំប្រទេសនានា ដោយមិន​អើពើ​ទៅនឹង​សេចក្តី​សម្រេ​ចរបស់តុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍និង ការដែលចិនបង្កសម្ពាធ ដោយបង្ខំអោយ​ប្រទេស​អាស៊ាន​ ធ្វើសម្បទានក្នុងការចរចាក្រមប្រតិបត្តិ (COC), ទាំងអស់នេះ សុទ្ធតែ​សមនឹង​ទទួ​ល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក បង្ហាញភាពជាអ្នកដឹកនាំច្រើនថែមទៀត ក៏ដូចជាព​ង្រឹង​កិច្ច​សហប្រតិ​បត្តិការ​ ជាមួយសម្ព័ន្ធមិត្តនិង​ដៃគូនានារបស់អាមេរិកផងដែរ។
 
សមាជិកព្រឹទ្ធ​សភាទាំងបួនរូបនេះ ក៏បានអំពាវនាវអោយរដ្ឋមន្រ្តីក្រសួងការបរទេស លោក Pompeo គូរចាត់​ទុក​ថា ​កិច្ចប្រជុំខាងមុខនេះនៅទី​ក្រុង​បាងកក ជាឱកាស​មួយនៃការ​ស្វែង​រកការ​ស្រុះចិត្ត​គំនិត​ដើម្បី​ការ​ពារ​សិទ្ធិរបស់​សម្ព័ន្ធ​មិត្តនិងដៃគូ ក្រោមអនុសញ្ញាអង្គការសហ​ប្រជាជាតិស្តីពីច្បាប់សមុទ្រ (​UNCLOS) ដើម្បីបញ្ចប់​ការការ​រំលោភ​ច្បាប់របស់ចិន លើសិទ្ធិស្របច្បា​ប់របស់ប្រទេសនានា ធានាច្បា​ប់និងគោរព​យន្តការ​អន្តរជាតិ​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top