• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមន៍ធុរជននិងវិនិយោគិនវៀតណាម-កូរ៉េខាងត្បូងបង្កើតសាខាថ្មី

VKBIA មានគោលបំណងថា នាពេលខាងមុខនឹងបើកទូលាយបណ្ដាញសាខាលើទូទាំងប្រទេសកូរ៉េខាងត្បូង ព្រមទាំងគ្រោងនឹងបង្ហាញសាខា VKBIA នៅតំបន់ភាគខាងជើង តំបន់ភាគកណ្ដាលនិងតំបន់ភាគខាងត្បូង​វៀតណាមនាខែមករាឆ្នាំ២០២០។

នាថ្ងៃទី២១ ខែធ្នូ នៅរដ្ឋធានីសេអ៊ូល របស់កូរ៉េខាងត្បូង សមាគមន៍ធុរ ជននិងវិនិយោគិន វៀតណាម-កូរ៉េខាងត្បូង (VKBIA) បានរៀបចំពិធីប្រកាស សេចក្ដីសម្រេចចិត្តបង្កើតសាខា VKBIA នៅតំបន់ Gyeonggi សំដៅបង្កើន សកម្មភាពតភ្ជាប់វិនិយោគរវាងប្រទេសទាំងពីរ។

ថ្លែងនៅពិធីនេះ ប្រធាន VKBIA លោក Tran Hai Linh បានអោយដឹងថា គោលដៅរួមរបស់ VKBIA មិនត្រឹមតែសំដៅពន្លឿនកិច្ចសហប្រតិបតិ្តការ រវាងសហគ្រាសវៀតណាមនិងកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងបង្កើនការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាក៏ដូចជាអនុវត្តស្ដង់ដារបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងចូលក្នុងការផលិតកសិផលនានារបស់វៀតណាម សំដៅជួយសម្រួលដល់ការនាំចេញផលិតផលកសិកម្មរបស់វៀតណាមចូលទីផ្សារកូរ៉េខាងត្បូងនិងទីផ្សារផ្សេងៗទៀត។ VKBIA មានគោលបំណងថា នាពេលខាងមុខនឹងបើកទូលាយបណ្ដាញសាខាលើទូទាំងប្រទេសកូរ៉េខាងត្បូង ព្រមទាំងគ្រោងនឹងបង្ហាញសាខា VKBIA នៅតំបន់ភាគខាងជើង តំបន់ភាគកណ្ដាលនិងតំបន់ភាគខាងត្បូងវៀតណាម នាខែមករាឆ្នាំ២០២០៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top