• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សភាជាន់ទាបអង់គ្លេស នឹងជំនួសរដ្ឋាភិបាលអង់គ្លេសក្នុងការគ្រប់គ្រង Brexit រយៈពេល ១ ថ្ងៃ


 នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី  Theresa May
 

 នាយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០១៩ សភាជាន់ទាបអង់គ្លេសបានបោះឆ្នោតអនុម័តលើការ ធ្វើ​វិសោធនកម្ម​ច្បាប់​ដែល​អនុញ្ញាត ឱ្យសភាអង់គ្លេសជំនួសរ​ដ្ឋាភិបាលគ្រប់គ្រងដំណើរកា​រ ​Brexit នៅថ្ងៃទី ២៧ ​ខែ​មីនា​ខាង​មុខ​នេះ។​
 ​
នេះ​បានចាត់ទុកជាវិធីមួយដើម្បីឲ្យសភាជាន់ទាប់ជំនួសរដ្ឋាភិបាលអង់គ្លេសក្នុងការស្វែងរកដំណោះស្រាយ Brexit មួយយ៉ាងទន់ភ្លន់ ឬហៅថាជា "រូបគំរូន័រវេស" មាន​ន័យ​ថា​នៅ​តែ​រក្សា​បាន​នូវ​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​រវាង​​អង់​គ្លេសនិងសហភាពអឺរ៉ុប ក៏ប៉ុ​ន្តែមិនមែនជាសមាជិកនៅក្នុងប្លុកនេះទេ។ នា​ថ្ងៃទី​២៧​ ខែ​មីនា សមាជិក​​សភាអង់​គ្លេសគ្រោងនឹងរៀ4បចំការបោះ​ឆ្នោតតាមទិសដៅជាច្រើនបន្តប​ន្ទាប់ សំដៅស្វែង​រក​ដំណោះ​​ស្រាយ​ជំនួស​ឱ្យកិ​ច្ច​ព្រមព្រៀង Brexit ដែលនាយករដ្ឋម​ន្រ្តីអង់គ្លេស លោកស្រី ​ Theresa May បាន​ចរចា​ជាមួយ​សហភាពអឺរ៉ុប។​
 
 ​គួរបញ្ជាក់ថាបន្ទាប់ពីបញ្ចប់ការបោះឆ្នោតនៅពាក់កណ្តាល​អាធ្រាត តាមម៉ោងទីក្រុងឡុងដ៍ លោកស្រី Theresa May បានលើកសំលេងរិះគន់លើការ​សម្រេចចិត្ត​នេះ របស់​សភាជាន់​ទាប​អង់គ្លេស ដោយ​ចាត់​ទុក​ថា​នេះ​គឺជា​ទម្លាប់ដើមដ៏អាក្រក់មួយ ហើយ​បានអះអាងថាការអូសបន្លាយ​រយៈ​ពេល​សំរាប់ Brexit ដល់​ថ្ងៃទី ២២ ខែឧសភា​ឆ្នាំ២០១​៩   នឹងបង្ខំអ្នកបោះឆ្នោតអ​ង់គ្លេសដែលចូលរួម កា​របោះឆ្នោ​តនៅអឺ​រ៉ុបនៅ​ចុង​ខែឧសភា​ឆ្នាំ​២០១៩​ ហើយពេលនោះអង់គ្លេសនឹងមិនអា​ចដណ្តើម បាននូវសិទ្ធិគ្រប់​គ្រងពេញលេញលើបញ្ហានានា​ ដូចជា​ការ        កសាងច្បាប់ ឬការគ្រប់គ្រ​ងព្រំដែននោះទេ៕​

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top