02/11/2020 14:23 GMT+7 Email Print Like 0

សប្ដាហ៍ពីថ្ងៃទី២៦ តុលា ដល់ថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២០


ការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ២០២០ ត្រូវបានវិទ្យុសម្លេងវៀតណាមរៀបចំឡើងចាប់ពីថ្ងៃទី១៥ មិនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២០។  
 

ក្នុងសប្ដាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសាបរទេស (VOV5) ទទួលបានសំបុត្រចំនួន៤០៨មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៦ ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១២របស់មិត្តអ្នកស្ដាប់កម្ពុជា។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! ដូចដែលយើងខ្ញុំបានជូនដំណឹងនាពេលកន្លងទៅអំពីការប្រឡង “តើអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម” ឆ្នាំ២០២០ ត្រូវបានវិទ្យុសម្លេងវៀតណាមរៀបចំឡើងចាប់ពីថ្ងៃទី១៥ មិនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ សីហា ឆ្នាំ២០២០។ គណៈចាត់តាំងទទួលបានអត្ថបទប្រឡងចំនួន២១៤មកពីប្រទេសនិងតំបន់ដែនដីចំនួន៣៣ ក្នុងនោះមានអត្ថបទប្រឡងចំនួន ៤របស់មិត្តអ្នកស្ដាប់កម្ពុជាផងដែរ។ នាពេលចុងក្រោយនេះ លទ្ធផលនៃការប្រឡងនេះត្រូវបានប្រកាសដូចខាងក្រោម៖
-      អ្នកនិពន្ធ Johny Antonio Ramirez Lopez ជនជាតិប៉េរូទទួលបានពានរង្វាន់លេខ១។
-      អ្នកនិពន្ធ Rabi Sankar Bosu ជនជាតិឥណ្ឌា ទទួលបានពានរង្វាន់លេខ២។
-      អ្នកនិពន្ធ C. R. Nudin ជនជាតិឥណ្ឌូនេស៊ីទទួលបានពានរង្វាន់លេខ៣។
ពានរង្វាន់លើកទឹកចិត្តចំនួន៥ផ្សេងទៀតត្រូវបានប្រគល់ជូនដល់មិត្តអ្នកស្ដាប់មកពីបង់ក្លាដែស ឥណ្ឌូនេស៊ី អ៊ុយក្រែន ចិននិងបារាំង។

គណៈចាត់តាំងក៏បានប្រគល់ពានរង្វាន់ពិសេសចំនួន២ ទៀតជូនចំពោះមិត្តអ្នកស្ដាប់ដែលមានរបៀបសរសេរអត្ថបទប្រឡងនិងខ្លឹមសារដ៏វិសេសវិសាល នោះគឺ៖ អ្នកនិពន្ធ Phonekham Sysomphan ជនជាតិឡាវនិង អ្នកនិពន្ធ Oikawa Kazuaki ជនជាតិជប៉ុន។

ក្រៅពីនោះ គណៈចាត់តាំងក៏បានប្រគល់ពានរង្វាន់ចំនួន៣បន្ថែមទៀតជូនចំពោះបណ្ដាមិត្តអ្នកស្ដាប់ដែលមានការចែករំលែកចំណាប់អារម្មណ៍គួរឲ្យរំភើបចិត្តបំផុតស្ដីពីការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 របស់វៀតណាម នោះគឺ៖ អ្នកនិពន្ធ Ralf Urbanczyk ជនជាតិអាល្លឺម៉ង់, អ្នកនិពន្ធ Trieu A Dong ជនជាតិចិន និងអ្នកនិពន្ធ Ruchapon Ploythet ជនជាតិថៃ។

យើងខ្ញុំពិតជាមានការសោកស្ដាយយ៉ាងខ្លាំងដោយសារអត្ថបទប្រឡងរបស់មិត្តអ្នកស្ដាប់កម្ពុជាមិនជួបសំណាងល្អក្នុងការប្រឡងឆ្នាំនេះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កុំឲ្យណាយចិត្តណា។ សូមចាត់ទុកនេះជាការធ្វើតេស្តមួយដើម្បីសន្សំទុកចំណេះដឹងនិងបទពិសោធន៍សម្រាប់បន្តចូលរួមការប្រឡងផ្សេងៗទៀតនៅពេលអនាគត។ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ យើងខ្ញុំនឹងប្រកាសចម្លើយនៃការប្រឡងនិងអត្ថបទប្រឡងគួរឲ្យចាប់អារម្មណ៍នានា។ សូមឲ្យប្រិយមិត្តតាមដានដើម្បីដកបទពិសោធន៍សម្រាប់ខ្លួនឯងណា។

បែកគ្នាពីព័ត៌មានពាក់ព័ន្ធដល់ការប្រឡង “តើលោកអ្នកយល់ដឹងអ្វីខ្លះអំពីវៀតណាម” ឥឡូវនេះយើងខ្ញុំសូមឆ្លើយសំណួរមួយចំនួនដែលត្រូវបានផ្ញើរមកក្នុងសប្ដាហ៍កន្លងទៅ។ មិត្ត សូ ចាន់ថា និស្សិតឆ្នាំទី៣នៅរាជធានីភ្នំពេញ កម្ពុជា បានផ្ញើរសំបុត្រដោយសម្ដែងនូវគោលបំណងចង់ស្ដាប់ការឧទ្ទេសនាមអំពីផ្ទះបុរាណដែលលោកប្រធានហូជីមិញបានស្នាក់នៅក្នុងអំឡុងពេលដែលលោកសរសេរសេចក្ដីប្រកាសឯករាជ្យ បង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។

មិត្ត សូ ចាន់ថានិងប្រិយមិត្តជាទីស្រឡាញ់រាប់អាន។ នៅសរទរដូវឆ្នាំ១៩៤៥ នៅផ្ទះលេខ៤៨វិថី Hang Ngang ដែលស្ថិតនៅក្នុងមណ្ឌលវិថីបុរាណទីក្រុងហាណូយ លោកប្រធានហូជីមិញបានសរសេរសេចក្ដីប្រកាសឯករាជ្យ បង្កើតឡើងប្រទេសវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។ មុននេះរ ផ្ទះលេខ ៤៨វិថីHang Ngang នេះគឺចំណុះកម្មសិទ្ធិរបស់លោក Trinh Van Bo និងលោកស្រី Hoang Thi Minh Ho ដែលជាពាណិជ្ជករសូត្រដ៏ល្បីឈ្មោះ។ ជាន់ទី១មុននេះគឺហាងលក់ក្រណាត់និងសូត្រ។ ជាន់ទី២គឺបន្ទប់ទទួលភ្ញៀវ និងបន្ទប់បរិភោគអាហារ។ រីឯជាន់ទី៣និងទី៤ជាកន្លែងស្នាក់នៅ។ ដោយមានទីតាំងងាយស្រួល ផ្ទះលេខ៤៨វិថី Hang Ngang នេះត្រូវបានមជ្ឈឹមបក្សជ្រើសរើសធ្វើ ជាទីកន្លែងធ្វើការនិងទីស្នាក់នៅរបស់លោកប្រធានហូជីមិញចាប់ពីថ្ងៃទី២៥ ខែ សីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។ រហូតមកដល់សព្វ ថ្ងៃ ស្ថាបត្យកម្មនិងវត្ថុអនុស្សាវរីយ៍ក្នុងផ្ទះបុរាណនេះនៅតែត្រូវបានរក្សាដដែល។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! សង្ឃឹមថា លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានដែលយើងខ្ញុំទើបផ្ដល់ជូន។ រាល់មតិ យោបល់ឬសំណួររបស់ប្រិយមិត្តសូមផ្ញើរមកកាន់យើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ៤៥វិថី Ba Trieu រដ្ឋធានីហាណូយឬ Email: vov5khmer@gmail.com៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ