23/05/2021 09:02 GMT+7 Email Print Like 0

សន្លឹកឆ្នោតដើមដំបូងនៃការបោះឆ្នោតសមាជិករដ្ឋសភានីតិកាលទី១៥

ដោយមានលក្ខណៈពិសេសជាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo នោះ នៅព្រឹកថ្ងៃទី២២ ខែឧសភា ម្ចាស់ឆ្នោតនៅស្រុកកោះ Bach Long Vy (ទីក្រុង Hai Phong) បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១-២០២៦ មុន១ថ្ងៃបើធៀបនឹង ប្រទេសទាំងមូល។

នាថ្ងៃទី២២ ខែឧសភា ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ២០២១-២០២៦ បានចាប់ផ្ដើមប្រព្រឹត្តទៅ នៅតាមតំបន់អង្គភាពនានាដែលត្រូវបានអនុញ្ញាតឲ្យរៀបចំការបោះឆ្នោតមុនកាលកំណត់។

 

មណ្ឌលបោះឆ្នោតមួយនៅស្រុកកោះ Bach Long Vy។ (រូបថត៖ baotainguyenmoitruong.vn)


ដោយមានលក្ខណៈពិសេសជាកោះឆ្ងាយបំផុតនៅឈូងសមុទ្រ Bac Bo នោះ នៅព្រឹកថ្ងៃទី២២ ខែឧសភា ម្ចាស់ឆ្នោតនៅស្រុកកោះ Bach Long Vy (ទីក្រុង Hai Phong) បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៥និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ២០២១- ២០២៦ មុន១ថ្ងៃបើធៀបនឹង ប្រទេសទាំងមូល។ លោកស្រី Vu Thi Men ម្ចាស់ឆ្នោតម្នាក់នៅស្រុកកោះ Bach Long Vy បានសំណេះសំណាលថា៖ “ការងារត្រៀមរៀបចំការបោះឆ្នោតនៅស្រុកកោះបានប្រព្រឹត្តទៅយ៉ាងឆាប់ រហ័ស ហើយទង់ជាតិនិងផ្កាត្រូវបានតុបតែងនៅគ្រប់ទីកន្លែង។ ការបោះឆ្នោតប្រព្រឹត្ត ទៅយ៉ាងឱឡារិក ប្រជាពលរដ្ឋទទួលបានការណែនាំយ៉ាងយកចិត្តទុកដាក់ ហ្មត់ចត់ សកម្ម ហើយសំខាន់បំផុតនោះ គឺបងប្អូនមានមនសិការខ្ពស់ក្នុងការគោរពបទបញ្ញត្តិ បង្ការប្រឆាំងនឹងជម្ងឺរាតត្បាត។ នាងខ្ញុំនិងគ្រួសារបានស្រាវជ្រាវយ៉ាងហ្មត់ចត់ពីជីវប្រវត្តិនិងកម្មវិធីសកម្មភាពរបស់បេក្ខជន ហើយយើងបានជ្រើសរើសបេក្ខជនឆ្នើមបំផុត សក្តិសមជាអ្នកតំណាងឲ្យឆន្ទៈ សេចក្ដីប្រាថ្នា និងសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ដើម្បីចូលរួមរដ្ឋសភានីតិកាលទី១៥និងក្រុមប្រឹក្សាប្រជាជនអាណត្តិ២០២១-២០២៦”។

នៅតំបន់ Tay Nguyen វិញ នាថ្ងៃទី២២ ខែឧសភា ម្ចាស់ឆ្នោតប្រមាណ១២.០០០ នាក់នៅមណ្ឌលបោះឆ្នោតចំនួន៦៣កន្លែង នៃខេត្ត Dak Lak Kon Tum និង Dak Nong បានអនុវត្តន៍សិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ដើម្បីចូលរួមចំណែក ជ្រើសរើសតំណាងដែលមានទេពកោសល្យនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចូលរួម រដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។  

មុននោះ នាថ្ងៃទី២១ ខែឧសភា ម្ចាស់ឆ្នោតជាង២ពាន់នាក់នៅលើឃុំកោះ Tho Chau ខេត្ត Kien Giang បានសម្រេចកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត ជ្រើសរើសសមាជិករដ្ឋសភានិងតំណាងក្រុមប្រឹក្សាប្រជាជនអាណត្តិ២០២១-២០២៦៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

  

បណ្តាព័ត៌មានបានផ្សាយ