• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទ WEF ASEAN 2018៖ សញ្ញាសម្គាល់របស់វៀតណាម


 ទិដ្ឋភាពនៃកិច្ចប្រជុំមួយក្នុងក្របខ័ណ្ឌ WEF ASEAN 2018 (រូបថត៖ TTXVN)

 សារព័ត៌មាន​​អន្តរជាតិនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០១៨ បានចុះផ្សាយ​អត្ថបទសរសេរជា ច្រើនស្ដីពីជោគ​ជ័យនៃ​សន្និសីទ​វេទិកា​សេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ាន (WEF ASEAN) ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣​កន្លង​ទៅនៅ​ ទីក្រុងហាណូយ ប្រទេសវៀតណាម​។​
 
នៅលើគេហទំព័រវ៉ែបសាយជាផ្លូវការរបស់ WEF បានបង្ហោះអត្ថប​ទជា ច្រើនស្ដីពីសន្និសីទ WEF ASEAN ឆ្នាំ២០១៨​ ដោយចាត់ទុកថា នេះជាជោគជ័យ មួយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក របស់អាស៊ាន ក៏ដូចជា​របស់​ប្រទេស​​ម្ចាស់ ផ្ទះវៀតណាមទៀតផង។ ប្រព្រឹត្តទៅក្នុងរយៈពេលតែ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែព្រឹត្តិការ ណ៍នេះបាន​ទាក់​ទាញ​ការ​ចូល​រួមរបស់បរិមាណមនុស្សយ៉ាងច្រើនកុះករបំផុតតាំងពីមុនមក (ជាង១ពាន់១រយនាក់) ក៏ដូច​ជា​បរិមាណ​ប្រមុខរដ្ឋលើពិភពលោក (៩រូប​) តាមនោះ​បង្ហាញ​នូវការ​យក​ចិត្ត​ទុក​ដាក់​ដ៏ធំធេង​របស់​សហគមន៍​អន្តរជាតិ​ចំពោះវៀតណា​មនិ​ងតំបន់អាស៊ា​ន។

“រឿង​ស្ដីពីមន្តអាគមអស្ចារ្យផ្នែកសេដ្ឋកិច្ចរបស់វៀតណាម” ជាអត្ថបទ សរសេរ​មួយ​ដែល​ទទួល​បាន​ការយក​ចិត្តទុក​ដាក់នៅលើគេហទំព័រវ៉ែបសាយ របស់ WEF ដែលក្នុងនោះវាយតំលៃថា វៀ​តណាមជាផ្កាយមួយដែលរះនៃ ទី​ផ្សារ​ទើប​​លេចចេញ។ ដោយមានកំណើនសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនោះ វៀតណាម កំពុងអះអាង​នូវតួនាទី​របស់​ខ្លួន​នៅវេទិកាពហុភាគីនានា ហើយជោគជ័យនៃ សន្និសីទ WEF ASEAN លើកនេះ​គឺជា​ភស្តុតាង​ដ៏ច្បាស់​លាស់​៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top