សន្និសីទអន់ឡាញចុងឆ្នាំរបស់ផ្នែកកសិកម្មនិងអភិវឌ្ឍន៍ជនបទ
ឆ្នាំ២០១៦ ជាឆ្នាំពោពេញទៅដោយឧបសគ្គ ចំពោះផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដោយគ្រោះធម្មជាតិកើតមានឡើង ជាបន្តបន្ទាប់។ ប៉ុន្តែ ក្នុងសភាពការណ៍នេះ ដោយមានដំណោះស្រាយត្រឹមត្រូវ ទាន់ពេលវេលា ផ្នែកកសិកម្មបានស្ដារឡើងវិញ ក្នុងរយៈពេល៦ខែចុងឆ្នាំ។ នេះជាលទ្ធផលសំខាន់ ហើយបាននាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc វាយតំលៃខ្ពស់ នៅសន្និសីទអន់ឡាយចុងឆ្នាំ របស់ផ្នែកកសិកម្ម និងជនបទ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អះអាងថា៖កសិកម្ម រួមជាមួយផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទេសចរណ៍ ជាឧត្តមភាពរបស់វៀតណាម។ នាយករដ្ឋមន្ត្រី ក៏បានស្នើអោយផ្នែកកសិកម្ម ត្រូវរៀបចំផលិតកម្មអោយសមស្រប តាមរូបសណ្ឋានតភ្ជាប់ជាមួយគ្នា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម