• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ដែលប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងហាណូយ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានសម្ដែងនូវការសោកស្ដាយ ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដែលដាក់បញ្ចូល វៀតណាម ក្នុងបញ្ជីឈ្មោះប្រទេសក្លែងបន្លំរូបិយប័ណ្ណ ហើយដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនឧស្ម័ននិងសារធាតុគីមី វៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម
លោកស្រី Le Thi Thu Hang។ (រូបថត៖ baochinhphu.vn)



លោកស្រី Le Thi Thu Hang ក៏បានអះអាងថា វៀតណាមគោរពទំនាក់ទំនងជាមួយអាមេរិក ហើយមានបំណងថា អាមេរិកនឹងលុបចោលទណ្ឌកម្មទាំងនេះ យ៉ាងឆាប់ៗ។

នៅចំពោះមុខការថ្លែងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo ដែលថា អាមេរិកនឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនឧស្ម័ននិងសារធាតុគីមីវៀតណាមដោយសារសកម្មភាពជាប់ពាក់ព័ន្ធដល់អ៊ីរ៉ង់នោះ អ្នកនាំពាក្យក្រសួងការបរទេស​វៀតណាម​ លោកស្រី Le Thi Thu Hang បានចាត់ទុកថា៖ “វៀតណាមមានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់អាមេរិក ហើយ ស្នើឲ្យអាមេរិកលុបចោលទណ្ឌកម្មទៅលើក្រុមហ៊ុនរបស់វៀតណាមឲ្យបានឆាប់ៗ មិនធ្វើឲ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ចធម្មតារបស់សហ គ្រាសវៀតណាម។ ទំនាក់ទំនងរវាងវៀតណាមនិងអ៊ីរ៉ង់ជាទំនាក់ទំនង សាធារណៈ ស្របច្បាប់ និងប្រកបដោយតម្លាភាព។ ការដោះដូររវាងវៀត ណាមនិងអ៊ីរ៉ង់ជាការដោះដូរទំនិញដែលបម្រើតម្រូវការចាំបាច់របស់ ប្រជាជន ហើយមិនដើរផ្ទុយទៅនឹងសេចក្ដីសម្រេចចិត្តពាក់ព័ន្ធនានារបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះឡើយ”។

ពាក់ព័ន្ធដល់ការដែលក្រសួងរតនគារអាមេរិកដោយបានដាក់បញ្ចូលវៀតណាមទៅក្នុងបញ្ជីឈ្មោះប្រទេសក្លែងបន្លំរូបិយប័ណ្ណនោះ អ្នកនាំពាក្យ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា នាថ្ងៃទី១៧ ធ្នូ ធនាគាររដ្ឋវៀតណាមបានចេញសេចក្ដីប្រកាសព័ត៌មានដោយអះអាងថា ការប្រតិបត្តិអត្រា ប្ដូរប្រាក់ក្នុងប៉ុន្មានឆ្នាំកន្លងមក ស្ថិតនៅក្នុងក្របខ័ណ្ឌគោលនយោបាយ រូបិយវត្ថុជាទូទៅ ក្នុងគោលដៅគ្រប់គ្រងអតិផរណា រក្សាម៉ាក្រូសេដ្ឋកិច្ចតែប៉ុណ្ណោះ មិនមែនជាការបង្កើតប្រៀបខ្លាំងក្នុងការប្រកួតប្រជែងពាណិជ្ជកម្ម អន្តរជាតិដោយអយុត្តិធម៌នោះឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

វៀតណាម និងអាល្លឺម៉ង់ចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតភាពជាដៃគូថាមពល

នារសៀលថ្ងៃទី៣ ខែកក្កដា នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hoang Long និងរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងថាមពលអាល្លឺម៉ង់ លោក Stefan Rouenhoff បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតភាពជាដៃគូថាមពលវៀតណាម - អាល្លឺម៉ង់ ក្រោមសាក្សីភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Vo Thi Anh Xuan។

Top