• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទសហប្រតិបត្តិការទេសចរណ៍វៀតណាម-ឥណ្ឌា


សន្និសីទសហប្រតិបត្តិការទេសចរណ៍វៀតណាម-ឥណ្ឌា (VOV)

នារសៀលថ្ងៃទី ៧  ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ បានប្រារព្ធឡើងសន្និសីទសហប្រតិបត្តិការទេសចរណ៍វៀតណាម-ឥណ្ឌា។ សន្និសីទលើកនេះត្រូវបានរៀបចំឡើងសំដៅបង្កើនចំនួនភ្ញៀវទេសចរមកទស្សនានៅវៀតណាមនិង ឥណ្ឌា។ ជាពិសេស អង្គសន្និសីទលើកនេះក៏បានផ្សព្វផ្សាយអំពីការតភ្ជាប់អាកាសចរណ៍រ ដែលជាវិស័យសំខាន់មួយក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាផងដែរ។

ថ្លែងមតិនៅទីនេះ អគ្គនាយករងអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោកស្រី Nguyen Thi Thanh Huong​ បាន​ស្នើឲ្យភាគីឥណ្ឌាកាត់បន្ថយ បែបបទផ្តល់ទិដ្ឋាការសំរាប់ភ្ញៀវទេសចរវៀតណាម។ ក្រៅពីនោះ ការបើកចេញ​ថែម​ទៀតជើងហោះហើរត្រង់រវាងវៀតណាមនិងឥណ្ឌាគឺជាវិធានការដែលប្រទេសទាំងពីរគប្បីអនុវត្តយ៉ាងឆាប់​ៗ​ ដើម្បីជំរុញទេសចរណ៍។ លោកស្រី Nguyen Thi Thanh Huong បានឲ្យដឹងថា៖

«នាពេលខាងមុខ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline និង Vietjet Air នឹងបើកចេញជើងហោះហើរត្រង់ទៅឥណ្ឌា។ នេះគឺជាការជំរុញយ៉ាងសកម្មចំពោះ ការអភិវឌ្ឍន៍ទេសចរណ៍រវាងប្រទេសទាំងពីរ។ អគ្គនាយករដ្ឋានទេសចរណ៍ វៀតណាមនឹងរៀបចំកម្មវិធីផ្សព្វផ្សាយទួរទេសចរណ៍វៀតណាមនៅឥណ្ឌាចូលរួមផ្សារណាត់ទេសចរណ៍នៅឥណ្ឌាក៏ដូចជាអញ្ជើញសារព័ត៌មានឥណ្ឌាមកដល់វៀតណាម​ដើម្បីផ្សាយព័ត៌មានអំពីទេសចរណ៍វៀតណាម​ផង​ដែរ៕»
តាម VOV5 - វិទ្យុសម្លេង​វៀតណាម

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top