
សន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ ពិភាក្សាអំពីស្ថានភាពលើឧបទ្វីបកូរ៉េ
សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ រួមមានបណ្ដាប្រទេសជាសមាជិកអាស៊ានទាំង ១០ ជាមួយដៃគូចំនួន ៣ រួមមាន៖ ជប៉ុន ចិននិងកូរ៉េខាងត្បូង បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៧ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន។ រដ្ឋមន្ត្រីការបរទេសទាំងនេះបានពិភាក្សាអំពីបញ្ហានៅឧបទ្វីបកូរ៉េ។ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono នឹងអំពាវនាវឲ្យប្រទេសចូលរួមនានាដាក់សម្ពាធខ្លាំងថែមទៀត ដើម្បីព្យុងយ៉ាងលុបចោលកម្មវិធីកាំជ្រួចមីស៊ីលនិងនុយក្លេអ៊ែរនៃប្រទេសនេះ ក៏ដូចជាដោះស្រាយបញ្ហាចាប់ចំណាប់ខ្មាំងជាប្រជាពលរដ្ឋជប៉ុនរបស់កូរ៉េនាអតីតកាល។ នៅសន្និសីទលើកនេះ អង្គសន្និសីទទាំងឡាយក៏បានពិភាក្សាទស្សនៈអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ យថាទស្សន៍បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយមាន ការចូលរួមរបស់ប្រទេសចំនួន ១៣ ពោលខាងលើរួមជាមួយអូស្ត្រាលី នូវ៉ែលហ្សេឡង់និង ឥណ្ឌា ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម