• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទពន្លឿនវិនិយោគវៀតណាមឥណ្ឌា


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanhថ្លែងមតិក្នុងសន្និសីទ (រូបថតៈ Huy Bình/Vietnam+)

នាថ្ងៃទី១២ ខែ​មេសា ឆ្នាំ២០១៦ សន្និសីទពន្លឿនអំពាវនាវវិនិយោគរបស់ឥណ្ឌា ចូល​វៀតណាមមានឈ្មោះថា Invest Vietnam ២០១៦ បានប្រព្រឹត្តទៅនៅប្រទេសឥណ្ឌា​។ ថ្លែងមតិ​នៅក្នុង​សន្និសិទ​នេះ ឯកអគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅឥណ្ឌា លោក​ Ton Sinh Thanh បាន​ឲ្យដឹងថា វៀតណាម​វាយ​តម្លៃខ្ពស់​ការ​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ បានបង្កើតមូលនីធិពិសេសមាន តម្លៃ ១០០លានដុល្លាអាមេរិក សម្រាប់ជួយឧបត្ថម្ភ​ក្រុមហ៊ុន​នានា​ក្នុង​ប្រទេស​កសាង​ខ្សែ សង្វាក់ផលិតកម្មនិងផ្គត់ផ្គងនៅប្រទេសវៀត​ណាម កម្ពុជា ឡាវ និងម៉ីយ៉ាន់ម៉ា។ លោករូប​នេះបាន​ឲ្យដឹង​​ថា វៀតណាមនឹងបង្ក​លក្ខណៈងាយស្រួលសម្រាប់ វិនិយោគិនឥណ្ឌាដែលវិនិយោគ​ចូល វៀតណាម​។ នៅ​សន្និសីទនេះអគ្គនាយករងធនាគារ EXIMBANK របស់ឥណ្ឌា លោក Nirmit Ved បាន​ឲ្យដឹងថា វៀតណា​ម​ មានប្រៀបខ្លាំងសម្រាប់វិនិយោគ ដូចជាមានខឿនសេដ្ឋកិច្ច​អភិវឌ្ឍន៍ចាប់រហ័ស មាន​ទីតាំង​យុទ្ធសាស្ត្រ​ក្នុង​តំបន់អា​ស៊ីអាគ្នេយ៍ និងសកម្មក្នុង​ការបង្កើន ទំនាក់​ទំនង​ជាមួយ​អន្តរជាតិ​តាមរយៈ​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​ច្រើន​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top