សន្និសីទក្រៅផ្លូវការ ACDFIM លើកទី ១៣ បិទបញ្ចប់ (Image: VNA)
សន្និសីទក្រៅផ្លូវការមេញ្ជាការកំលាំងការពារជាតិអាស៊ានលើកទី១៣ (ACDFIM លើកទី ១៣) ដោយប្រធានបទ «ការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីសហគមន៍អាស៊ានខ្លាំងក្លាមួយ» បានបិទបញ្ចប់ នារសៀលថ្ងៃទី១៤ ខែមិនា ឆ្នាំ២០១៦ នៅរដ្ឋធានី វៀនច័ន្ទ ប្រទេសឡាវ។ នៅសន្និសីទនេះ តំណាងកំលាំងការពារជាតិបណ្ដាប្រទេសអាស៊ាន បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់ស្តីពីបរិយាកាសសន្តិភាពមួយនៅសមុទ្រខាងកើត សំដៅជំរុញសន្តិភាពស្ថិរភាពនិងកំណើនសេដ្ឋកិច្ច និងភាពសម្បូររុងរឿងក្នុងតំបន់។ ដូច្នេះ ភាគីនានាគប្បីអនុវត្តដោយពេញលេញនិងប្រកបដោយប្រសិទ្ធភាពសេចក្តី ថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានា លើសមុទ្រខាងកើត (DOC) ហើយសម្រេចឲ្យបានឆាប់រហ័សន៍ការកសាង ក្រមប្រតិបត្តិសំរាប់ភាគីទាក់ទិនលើសមុទ្រខាងកើត (COC)។ ប្រធានគណៈ ប្រតុភូហ្វីលីពីន ឧត្តមសេនីទោ លោក Romeo Tanalgo បានចាត់ទុកថា៖ ក្រមប្រតិបត្តិមមួយរវាងអាស៊ាន និងចិននឹងកាត់បន្ថយគ្រោះអាសន្នផ្ទុះឡើងជំលោះអារុធនៅសមុទ្រខាងកើតហើយដោះស្រាយរាល់ជំលោះដោយសន្តិវិធីដោយឈរ លើមូលដ្ឋានច្បាប់អន្តរជាតិ។ លោក Romeo Tanalgo ក៏បានចាត់ទុកថា៖ ការដែល ប្រទេសអាស៊ាននានាមានសម្លេងរួមស្តីពីបញ្ហា លើសមុទ្រខាងកើតគឺចាំបាច់ណាស់។ អង្គសន្និសីទក៏បានផ្តោតទៅលើការជះឥទ្ធិពល ក្នុងទំនាក់ទំនងរវាងមហាអំណាច ចំពោះស្ថានភាពក្នុងតំបន់ផងដែរ។ ឧត្តមសេនីត្រី Pery Lim មេបញ្ជាការកំលាំងការពារជាតិ សឹង្ហបុរីបានលើកកំពស់ភាពចាំបាច់ នៃស្ថារភាពនៅសមុទ្រខាងកើត។
ថ្លែងមតិនៅទីនេះ នាយឧត្តមសេនីយ៍ Do Ba Ty ប្រធានគណៈប្រតិភូវៀតណាម បានឲ្យដឹងថា៖ ស្ថិរភាពសន្តិសុខក្នុងតំបន់ ក្នុងរយៈពេលកន្លងទៅត្រូវប្រឈមមុខ នឹងការសាកល្បងជាច្រើនដូចជា៖ ភេរវកម្ម ជំលោះជាតិសាសន៍ជាពិសេស សន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍អាកាសចរណ៍លើសមុទ្រខាងកើតកំពុងរងការរំលោភដោយទង្វើខុសច្បាប់ ពិសេសគឺការប្រតិបត្តិតាមអនុសញ្ញា អ.ស.ប. ស្តីពីច្បបា់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ លោក Do Ba Ty បានចាត់ទុកថា៖ គប្បីបង្កើនសកម្មភាពកសាងទំនុកទុកចិត្ត រវាងបណ្ដាកំលាំងយោធា សកម្មភាពលើសមុទ្រ និងអាវកាសនៅសមុទ្រខាងកើតដោយឈរ លើ UNCLOS 1982 និង DOC។ ជាទីបញ្ចប់ បណ្ដាអង្គសន្និសីទ បានចុះហត្ថលេខាលើសេក្តីថ្លែងការណ៍ រួមរបស់ ACDFIM លើកទី ១៣។ សេក្តីថ្លែងការណ៍ នេះផ្តោតទៅលើបញ្ហាសន្តិសុខក្នុងតំបន់ ក្នុងនោះ មានភាពចាំបាច់អនុវត្តដោយ ពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវ DOC និងឆ្ពោះទៅកសាង COC យ៉ាងឆាប់ៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម