13/06/2019 10:56 GMT+7 Email Print Like 0

សន្និសីទកំពូល “សារព័ត៌មានអាស៊ី” លើកទី១៦ បានប្រារព្ធជាផ្លូវការនៅទីក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា


 ទិដ្ឋភាពនៃពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ី  
 

នាថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា សន្និសីទកំពូល “សារព័ត៌​មាន​អាស៊ី​” លើកទី ១៦ (AMS 16) ត្រូវបានបើកជាផ្លូវកា។ 
 
សន្និសីទ​កំពូល “សារព័ត៌មានអាស៊ី” លើកទី១៦នេះ ក្រោមប្រធានបទ “ប្រព័ន្ធផ្សព្វ ផ្សាយឌីជីថល-អភិវឌ្ឍន៍​ទីផ្សារ​”​ បានទាក់ទាញការចូលរួមពីប្រតិភូជិត ៥០០ នាក់ មកពីប្រទេសជាង ៤០ផងដែរ។ គណៈប្រតិភូ​វៀត​ណាម ​ដែល​ចូលរួមក្នុងសន្និសីទនេះមានតំណាងក្រសួ​ងព័ត៌មាន និងទូរគមនាគមន៍​និង​វិទ្យុ​សម្លេង​វៀត​ណាម​។
 
សូម​ជម្រាបថា សន្និសីទកំពូលសារព័ត៌មានអាស៊ី គឺជាព្រឹត្តិការណ៍នៃការផ្សព្វផ្សាយអន្តរជាតិឈានមុខគេ ដោយ​ផ្តល់​ឱកាសដល់អ្នកផ្សាយ អ្នកអនុវត្ត ប្រព័ន្ធផ្សព្វផ្សាយ អ្នកដឹកនាំឧស្សាហកម្ម អ្នកសិក្សាស្រាវជ្រាវ អ្នក​ជំនាញ​ និងអ្នកបង្កើតគោលនយោបាយ ប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក បាន​ជួប​និង​ពិភាក្សាអំពី​របៀបអ​ភិវឌ្ឍន៍ គុណភាព​ប្រព័ន្ធផ្សព្វ​ផ្សាយ​ក្នុង​កំឡុង​ពេល​នៃការ​ប្រកួត​ប្រជែង​ដ៏ខ្លាំង​ក្លា​បដិវត្តន៍​បច្ចេក​វិទ្យា​ជំនាន់​ទី​៤។
 
ក្រៅពីសន្និសីទ​សារព័ត៌មានអាស៊ីលើកទី ១៦​ ក៏បានប្រព្រឹត្តទៅនូវសិក្ខាសាលាស្តីពី​  ប្រឆាំងព័ត៌មាន​ក្លែង​ក្លាយ, និន្នាកា​របច្ចេក​វិទ្យា 4K, ផលប៉ះពាល់នៃបច្ចេកវិទ្យាជាក់ស្តែង​និម្មិតសម្រាប់សារព័ត៌មា​ន ​ជាដើម។ សន្និសីទ​នេះនឹង​បញ្ចប់នាថ្ងៃ​ទី១៤ ខែ​ឧសភា ឆ្នាំ​២០១៩៕

 

 តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ