25/02/2019 14:59 GMT+7 Email Print Like 0

សន្និសីទកាសែតអន្តរជាតិអំពីការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ

នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ មជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ (អាសយដ្ឋាន ៨១ ត្រឹនហ៊ឹងដាវ (Tran Hung Dao) រដ្ឋធានីហាណូយ) ក្រសួងការបរទេសបានរៀបចំសន្និសីទកាសែតអន្តរជាតិអំពីការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ ដែលពិភពលោកទាំងឡាយកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងណាស់។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសារគមនាគមន៍ ង្វៀន ម៉ាញហ៊ុង (Nguyen Manh Hung) លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ង្វៀន ឌឹកជុង (Nguyen Duc Chung) និងលោកអនុរដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ័យទ្រូង (Le Hoai Trung) អញ្ជើញជាអធិបតីក្នុងសន្និសីទកាសែតនេះ។

 

ទិដ្ឋភាពរួមនៃសន្និសីទកាសែតអន្តរជាតិអំពីការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើង
លើកទីពីរ។ រូបថត៖ កុងដាត

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសារគមនាគមន៍ ង្វៀន ម៉ាញហ៊ុង (Nguyen Manh Hung) ថ្លែងសន្ទរកថាក្នុងសន្និសីទកាសែតអន្តរជាតិអំពីការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរ។ រូបថត៖ កុងដាត
 
អ្នកយកព័ត៌មានជាតិនិងអន្តរជាតិចូលរួមក្នុងសន្និសីទកាសែតនេះ។
រូបថត៖ កុងដាត

 

ថ្លែងសន្ទរកថាក្នុងសន្និសីទកាសែតនេះ លោក អនុរដ្ឋមន្ត្រីក្រសួងការបរទេស លេ ហ័យទ្រូង (Le Hoai Trung) បានបញ្ជាក់អះអាងថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួលបំផុត សំដៅកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនឹងប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។ ព្រមទាំង តាមរយៈកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនេះបានបង្ហាញកិច្ចការបរទេសរបស់វៀតណាមគឺជាសមាជិកមួយដែលមានការទទួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។ វៀតណាមចង់រួមចំណែកយ៉ាងសកម្មក្នុងដំណើរការដោះស្រាយជម្លោះ អន្តរជាតិដោយសន្តិវិធី។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាននិងសារគមនាគមន៍ ង្វៀន ម៉ាញហ៊ុង (Nguyen Manh Hung) បាននិយាយឲ្យដឹងថា អ្នកយកព័ត៌មានអន្តរជាតិចំនួន ៣០០០ នាក់ បានចុះឈ្មោះនិងផ្សព្វផ្សយព័ត៌មានពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ។ ទន្ទឹមនឹងនេះមានអ្នកយកព័ត៌មានវៀតណាមចំនួន ៥០០ នាក់ផងដែរ។

រដ្ឋធានីហាណូយគឺជាទីកន្លែងដែលរៀបចំបណ្តាព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ង្វៀន ឌឹកជុង (Nguyen Duc Chung) បញ្ជាក់អះអាងថា អាជ្ញាធរនិងប្រជាជនរដ្ឋធានីហាណូយបាននិងកំពុងធ្វើឲ្យសម្រេច ដើម្បីកិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនឹងធ្វើឡើងប្រកបដោយជោគជ័យ./.

អនុវត្តន៍៖ កុងដាត


បណ្តាព័ត៌មានបានផ្សាយ