សន្និសីទកាសែតប្រចាំខែរក្រសួងការបរទេសវៀតណាម (VNA)
នៅសន្និសីទកាសែតប្រចាំខែរនៃក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីបណ្ដាបញ្ហាមួយចំនួន។ ស្តីពីការដែលមជ្ឈដ្ឋានសារព័ត៌មានរបស់ចិនបានចេញផ្សាយព័ត៌មានថា៖ រោងចក្រអាគ្គិសនីនុយក្លេអ៊ែរចំនួន ៣ នៃប្រទេសនេះបានដាក់ឲ្យដំណើរការជិតនឹងតំបន់ខ្សែព្រំដែនជាមួយវៀតណាម លោក Le Hai Binh បាន ឲ្យដឹងថា៖ វៀតណាមចាត់ទុកថា បណ្ដាប្រទេសកសាងនិងដាក់ឲ្យដំណើរការ
រោងចក្រអាគ្គិសនីនុយក្លេអ៊ែរគប្បីធានានិងប្រតិបត្តិតាមសន្ធិសញ្ញាសុវត្ថភាពនុយក្លេអ៊ែរ និងបណ្ដាការកំណត់ទាក់ទិនរបស់ទីភ្នាក់ងាថាមពលបរមាណូអន្តរជាតិ (IAEA) សំដៅមិនជះឥទ្ធិពលទៅលើសុវត្ថភាពបរិស្ថាននៃប្រទេសជិតខាងនានា ទេ។ វៀតណាមបានស្នើរឲ្យចិនកសាងរួមជាមួយវៀតណាមយន្តការផ្លាស់បហតូរព័ត៌មានជាប្រចាំអំពីបណ្ដាគំរោងការអាគ្គិសនីនុយក្លេអ៊ែរនេះ។
ចំពោះមុខការដែល មជ្ឈដ្ឋានសារព័ត៌មានរុស្ស៊ីបានឲ្យដឹងថា៖ រុស្ស៊ីកំពុងពិនិត្យមើលវិលត្រឡប់មកកំពុងផែរសមុទ្រ Cam Ranh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានលើកច្បាស់ថា៖ វៀតណាមរក្សាគោលនយោបាយកិច្ចការបរទេសឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម ពហុបែបភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ និងធ្វើសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅ។
គោលការណ៍មុនក៏ដូចជាក្រោយ របស់វៀតណាមគឺមិនចង់សម្ព័ន្ធយោធា មិនចង់សម្ព័ន្ធជាមួយប្រទេសណាមួយ ដើម្បីប្រឆាំងជំទាស់ប្រទេសទី ៣ ហើយមិនអនុញ្ញតឲ្យប្រទេសណាដាក់ពង្រាយ មូលដ្ឋានសឹកនៅវៀតណាមទេ។
ស្តីពីទស្សនៈវិស័យរបស់វៀតណាមចំពោះបំរ៉ែបំរួលនៅខ្សែព្រំដែនរវាងឥណ្ឌានិងប៉ាគីស្ថាននាពេលថ្មីៗ នេះ លោក Le Hai Binh បានឲ្យដឹងថា វៀតណាមមានគោលបំណងឥណ្ឌានិងប៉ាគីស្ថានដោះស្រាយបញ្ហានៅសេសសល់ដោយសន្តិវិធី៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម