26/05/2019 11:00 GMT+7 Email Print Like 0

សន្ទស្សន៍កែទម្រង់រដ្ឋបាលឆ្នាំ ២០១៨ ប្រសើរជាងបើធៀបនឹងឆ្នាំ ២០១៧


 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh ថ្លែងក្នុងពិធី 
 

ក្នុងពិធីប្រកាសសន្ទស្សន៍កែទម្រង់រដ្ឋបាល​ឆ្នាំ ២០១៨ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ដឹកនាំ​ការកែ​ទម្រង់​រដ្ឋបាល​របស់រដ្ឋាភិបាល នារសៀលថ្ងៃទី២៤ ខែឧ​សភា នៅទីក្រុងហាណូយនោះ​ សន្ទស្សន៍​នេះបាន​កើន​ឡើង​ ៦%​ បើធៀបនឹង​ឆ្នាំ ២០១៧។ 
 ​
ធនាគារដ្ឋ​វៀតណាម បន្តនាំមុខក្នុងចំណោមក្រសួង ស្ថាប័ន ចំនួន១៨ ដែលទទទួលបានការវាយតម្លៃ។ លទ្ធផលតាម​តំបន់​ នាំមុខតារាងកំណែទម្រង់រ​ដ្ឋបាលគឺខេត្ត Quang Ninh។​ អញ្ជើញ​ថ្លែង​មតិនៅ​ក្នុងពិធី​ប្រកាស​សន្ទស្ស​ន៍កំណែងទម្រង់រដ្ឋបាលឆ្នាំ ២០១៨ ឧបនាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក​ Truong Hoa Binh​ បានសង្កត់ធ្ងន់ថា៖ “ត្រូវផ្តោតសំខាន់លើការពិនិត្យនិងការសម្រួលបែបបទរដ្ឋបាល ដោយ យក​ចិត្ត​ទុក​ដាក់​លើកា​រពិនិត្យឡើងវិញនិងកាត់បន្ថយលក្ខខណ្ឌអាជីវកម្ម បញ្ជីទំនិញនិងផលិតផល ដែលស្ថិតនៅក្រោ​មការ​ត្រួត​ពិនិត្យឯកទេស បែបបទរដ្ឋ​បាល ដែលកំពុងជាឧបសគ្គ​ ទាក់ទង​ទៅនឹង​សកម្មភាព​ផលិត​កម្ម​និង​អាជីវកម្ម​។ ទន្ទឹមជាមួយគ្នានោះ បង្កើនកិច្ចសន្ទនាជាមួយសហគមន៍អាជីវកម្ម ក្រសួង ស្ថាប័ន និងមូលដ្ឋាន ដើម្បីស្នើ​ការ​ដោះស្រាយនិងដាក់សំណើរជូននាយក​រដ្ឋមន្ត្រីឲ្យដោះស្រាយនូវបញ្ហាលំបាកនិងបញ្ហា​ជំពាក់ជំពិន គោល​នយោបាយ​ ក៏ដូចជាបែបបទរដ្ឋបា​ល ដែលពាក់ព័ន្ធនឹងសក​ម្ម​ ភាពផលិតកម្ម​និង​អាជីវកម្ម​របស់​សហគ្រាស​និង​ជីវភាពរស់នៅប្រចាំថ្ងៃ​របស់ប្រជា​ជន​ផង​ដែរ”៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ