15/01/2021 13:07 GMT+7 Email Print Like 0

សញ្ញាសំគាល់នៃការផ្លាស់ប្តូរថ្មីនៃមហាសន្និបាតលើកទី ១២ របស់បក្សកុម្មុយនិស្តវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong អញ្ជើញថ្លែងក្នុងកិច្ចប្រជុំលើកទី ១៤ គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី ១២ (រូបថត៖ dangcongsan.vn)
 

ដោយស្មារតីត្រូវមានការច្នៃប្រឌិតនិងការទទួលខុសត្រូវយ៉ាងជ្រាលជ្រៅនោះ ក្នុងអាណត្តិមហាសន្និបាតលើកទី ១២ បក្សកុម្មុយនិស្តវៀតណាមបានដឹកនាំប្រព័ន្ធនយោបាយបង្កើតកម្លាំងពលំរបស់ប្រជាជាតិទាំងមូល ដើម្បីនាំប្រទេសជាតិជំនះរាល់ការលំបាកសាកល្បង ដណ្តើមបានសមិទ្ធិផលសំខាន់ៗលើគ្រប់វិស័យ។ សញ្ញាសំគាល់សំខាន់ៗនៃការផ្លាស់ប្តូរថ្មីក្នុងភាពជាអ្នកដឹកនាំរបស់បក្សក្នុងអាណត្តិទី ១២ នេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការជ្រើសរើសឲ្យបានត្រឹមត្រូវគោលដៅសំខាន់ៗនិងភារកិច្ចបន្ទាន់ ដើម្បីប្រមូលផ្តុំកម្លាំងពលំនៃប្រព័ន្ធនយោបាយទាំងមូល។

ក្រឡែកមើលឡើងវិញនូវរយៈពេលជិត ១០ ឆ្នាំ គិតចាប់ពីដើមមហាសន្និបាតបក្សលើកទី ១១ រហូតមកដល់ពេលនេះ អាចមើលឃើញថា អាណត្តិមហាសន្និបាតបក្សលើកទី ១២ ត្រូវបំពេញភារកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយដើម្បីបំពេញបានភារកិច្ចនោះ បក្សទាំងមូល កងទ័ពទាំងមូលនិងប្រជាជនទាំងមូល បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការរៀបចំឱ្យបានត្រឹមត្រូវនូវមុខតំណែងការងារ ហើយដឹងថានៅកន្លែងណាមានភាព អន់ខ្សោយត្រូវតែជំនួសដោយកត្តាវិជ្ជមានជាង ជាពិសេសក្នុងការដោះស្រាយនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អវិជ្ជមាន និងការខ្ជះខ្ជាយ។ យ៉ាងណាមិញ ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយត្រូវបានដឹកនាំអនុវត្តយ៉ាងម៉ឺងម៉ាត់ និងតាមលក្ខណៈបច្ចេកទេស ស៊ីជម្រៅជាមួយនឹងការបោះជំហានទៅមុខយ៉ាងខ្លាំងជាមួយនឹងលទ្ធផលជាក់ស្តែងនិងច្បាស់លាស់ ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អ បង្កើតផលវិជ្ជមានរីកសាយភាយយ៉ាងខ្លាំងពាសពេញសង្គម និងត្រូវបានកម្មាភិបាល បក្ខជននិងប្រជាជនកោតសរសើរនិងស្រុះចិត្តគំនិតយ៉ាងអនេក។ អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ប្រធានគណៈកម្មាធិការដឹកនាំការប្រយុទ្ធប្រឆាំងអំពើពុករលួយបានអះអាងថា៖  “អំពើពុករលួយត្រូវបានទប់ស្កាត់ជាបណ្តើរៗ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាស្ថេរភាពនយោបាយ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងពង្រឹងទំនុកចិត្តរបស់កម្មាភិបាល បក្ខជននិងប្រជាជនចំពោះបក្សនិងរដ្ឋ។ យោងតាមការស្ទង់មតិសង្គមថ្មីៗនេះដោយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមអនុវត្តន៍នាពេលថ្មីៗនេះ មតិរបស់ប្រជាជនភាគច្រើនលើសលុប (៩៣%) បានបង្ហាញទំនុកចិត្តលើការដឹកនាំរបស់បក្សក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ធ្វើឱ្យការមូលបង្កាច់និងការប្រឆាំងជំទាស់របស់កងកម្លាំងអមិត្តក្លាយទៅជាភាពខ្មាស់អៀននិងគួរឱ្យអស់សំណើច”។

រួមជាមួយការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយមិនត្រឹមតែក្នុងអាណត្តិមហាសន្និបាតលើកទី ១២ ប៉ុណ្ណោះទេ សូម្បីតែពីមុននោះ ការងារកសាងបក្សត្រូវបានកំណត់ថាជាភារកិច្ចសំខាន់ផងដែរ។ មិនដែលមានអាណត្តិណាដែលគណៈកម្មាធិការមជ្ឈឹមបក្សបានចេញសេចក្តីសម្រេចចិត្តចំនួន ៤ និងបទប្បញ្ញត្តិចំនួន ១ ស្តីពីការកសាងបក្សនោះឡើយ។ ជាមួយគ្នានោះ ការិយាល័យនយោបាយនិងគណៈលេខាក៏បានចេញឯកសារដឹកនាំនិងបណ្ជាណែនាំប្រមាណ ១៣០ ស្តីពីការកសាងនិងរៀបចំរចនាសម្ព័ន្ធបក្សឡើងវិញ ដែលជាលក្ខណៈសម្គាល់និងជាចំណុចលេចធ្លោនៃអាណត្តិ។ ចេញពីលក្ខណៈសម្គាល់និងចំណុចលេចធ្លោទាំងនេះអាចនិយាយបានថា ការបង្កើតស្ថាប័ននិងការអនុវត្តជាក់ស្តែងនូវសេចក្តីសម្រេចចិត្តនៃមហាសន្និ បាត លើកទី ១២ ត្រូវបានដឹកនាំយ៉ាងម៉ឺងមាត់ណាស់ផងដែរ។ សាស្ត្រាចារ្យរង បណ្ឌិត Duong Trung Ý អនុប្រធានបណ្ឌិត្យសភានយោបាយជាតិហូជីមិញបានវាយតម្លៃថា៖ “អាចនិយាយបានថា អាណត្តិមហាសន្និបាតលើកទី ១២ របស់បក្ស ទទួលបានសមិទ្ធិផលលេចធ្លោជាច្រើនលើគ្រប់វិស័យ ដែលក្នុងនោះខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការងារកសាងនិងធ្វើនិយ័តកម្មបក្ស។ ក្នុងរយៈពេលនៃអាណត្តិ គណៈកម្មាធិការមជ្ឈឹម ការិយាល័យនយោបាយ និងគណៈលេខាបានចេញសេចក្តីសម្រេចចិត្តនិងសេចក្តីណែនាំជាច្រើនស្តីពីការងារកសាងនិងធ្វើនិយ័តកម្មបក្ស ជាពិសេសគឺសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី ៤ នីតិកាលទី ១២ ស្តីពីការកសាងនិងធ្វើនិយ័តកម្មបក្ស និងសារាចរណែនាំរបស់ការិយាល័យនយោបាយស្តីពីការសិក្សានិងអនុវត្តតាមសតិអារម្មណ៍ សីលធម៍របស់លោកប្រធានហូជីមិញ។ លើសពីនេះទៀត មានសេចក្តីសម្រេចចិត្តលេខ ១៨ ស្តីពីការពង្រឹងការច្នៃប្រឌិតដើម្បីរៀបចំប្រព័ន្ធនយោបាយ ប្រកបដោយប្រសិទ្ធភាព”។

ក្រៅពីការយកចិត្តទុកដាក់លើការកសាងនិងធ្វើនិយ័តកម្មបក្សមក ចាប់ពីថ្ងៃដំបូងនៃការរៀបចំក្បាលម៉ាស៊ីនរដ្ឋាភិបាលអាណត្តិថ្មី រដ្ឋាភិបាលបានអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់បក្សដោយមានផែនការសកម្មភាពជាក់ស្តែង។ ពោលគឺនៅឆ្នាំដំបូងនៃអាណត្តិឆ្នាំ ២០១៦ វិស័យសំខាន់ៗនៃសេដ្ឋកិច្ចបានធ្លាក់ចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៥។ ជាពិសេសវិស័យនេះគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច - កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏បានធ្លាក់ចុះដល់បាត ដោយសារតែការធ្លាក់ចុះនៃទីផ្សារនាំចេញផលិតផលកសិកម្ម ការជ្រាបចូលនៃទឹកប្រៃក៏ដូចជា គ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។ នៅចំពោះមុខស្ថានភាពនោះ ក្នុងសេណារីយ៉ូចំនួន ៣ សម្រាប់គ្រប់គ្រងសេដ្ឋកិច្ចឆ្នាំ ២០១៦ នោះ ប្រមុខរដ្ឋាភិបាលនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានជ្រើសរើសសេណារីយ៉ូដ៏លំបាកបំផុត ជាមួយនឹងការប្តេជ្ញាចិត្តថារដ្ឋាភិ បាលនឹងឆ្ពោះទៅមុខដោយ មិនរាថយចំពោះមុខការលំបាកនិងឧបសគ្គនោះឡើយ ដោយខិតខំប្រឹងប្រែងដើម្បីសម្រេចបានក្នុងកម្រិតខ្ពស់បំផុតនូវគោលដៅនិងភារកិច្ចដែលបានដាក់ចេញ។ ស្មារតី “មិនរាថយ” ពិតជាបាននាំមកនូវលទ្ធផលវិជ្ជមានក្នុងការអនុវត្តគោលដៅពីរទន្ទឹមគ្នា គឺអភិវឌ្ឍន៍សេដ្ឋកិច្ចផងនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតផង ហើយសម្រេចបានកំណើន GDP ២,៩១  និងត្រូវបានអន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “ខណៈពេលដែលប្រទេសអភិវឌ្ឍន៍ជាច្រើនកំពុងរងអំរែកខ្លាំងផ្នែកហិរញ្ញវត្ថុ ប៉ុន្តែ វៀតណាមប្រមូលផ្តុំបានប្រភពធនធានដោយសារ តែកំណើនងាយស្រួលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ប្រការនេះបានបង្ហាញថា វៀតណាមមិនសូវពឹងផ្អែកយ៉ាងខ្លាំងពេកលើទីផ្សារពិភពលោកឡើយ ដូចមតិជាច្រើនបានលើកឡើង ហើយបញ្ជាក់ពីសមត្ថភាពផ្ទៃក្នុងរបស់សេដ្ឋកិច្ចវៀតណាម របស់សហគមន៍ពាណិជ្ជកម្មវៀតណាម គឺមានទំហំធំធេងណាស់”។

សមិទ្ធិផលនានាក្នុងអាណត្តិមហាសន្និបាតលើកទី ១២ បានបង្កើតជាបុព្វបទសំខាន់មួយសម្រាប់វៀតណាម ដើម្បីបន្តការច្នៃប្រឌិតនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទន្ទឹមជាមួយគ្នានោះ បញ្ជាក់ថា គោលមាគ៌ាផ្លាស់ប្តូរថ្មីរបស់បក្សគឺត្រឹមត្រូវនិងមានភាពច្នៃប្រឌិត។ ជាពិសេស គោលមាគ៌ាឆ្ពោះទៅសង្គមនិយមរបស់វៀតណាមគឺស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់វៀតណាមនិងនិន្នាការអភិវឌ្ឍនៃប្រវត្តិសាស្ត្រផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ