• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សញ្ញាសំខាន់ក្នុងកិច្ចសហប្រតិបត្តិការវៀតណាម-ប៉ូឡូញ


 ពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីប៉ូឡូញ លោក Andzej Duda 

ពិធីទទួលបដិសណ្ឋារកិច្ចប្រ​ធានាធិបតីប៉ូឡូញ លោក Andzej Duda មកបំពេញទស្សនកិច្ច​ថ្នាក់រដ្ឋ​នៅវៀត​ណាម បាន​ប្រារពយ៉ាងមហោឡារិតនាព្រឹ​កថ្ងៃ​ទី២៨ ​ខែវិច្ឆិកា ឆ្នាំ​២០​១៧ នៅទីក្រុងហាណូយ។ ​នៅក្នុងជំនួប​ចរចា​បន្ទាប់​ពីពិធីទទួល​ស្វាគមន៍​មក ប្រ ធានរដ្ឋវៀត​ណាម​លោក Tran Dai Quang និ​ងប្រធា​នាធិបតី ​លោក Andzej Duda ​បានឯកភាព​លើវិធានការ​ជាក់​ស្តែង សំដៅជម្រុញ​ទំនាក់ទំនង​ទ្វេភាគី​លើគ្រប់​វិស័យ​នាពេល​ខាង​មុខ​។ឮ

ស្តីពីវិស័យនយោបាយកិច្ចការបរទេស ​ភាគីទាំងពីរបានឯកភាព​ បង្កើន​ការ ផ្លាស់ប្តូរ​គណៈប្រតិភូ​គ្រប់ជាន់​ថ្នាក់ ​ជាពិសេស ​អនុវត្តការពិគ្រោះយោបល់​អំពី បណ្តាបញ្ហា​តំបន់​និងអន្តរជាតិ​ដែលមាន​ការយក​ចិត្តទុកដាក់​ដូចគ្នា​។ ភា​គីទាំងពីរ បានឯកភាពបន្តរឹតប​ន្តឹងកិច្ចសហប្រតិបត្តិ​ការ គាំទ្រ​គ្នាទៅវិញទៅមកលើប​ណ្តា វេទិកាអន្តរជាតិ​និង​តំបន់ ជាពិសេសនៅអង្គការសហ​ប្រជាជាតិ ក្នុងក្របខ័ណ្ឌ សហប្រតិប​ត្តិការ​ EU, ASEAN និង ASEM។ ថ្នា​ក់ដឹកនាំទាំងពីររូបក៏បានវាយ​ តម្លៃខ្ពស់​ចំពោះលទ្ធផល​វិជ្ជមាន​ទទួល​បាន​ក្នុងកិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ និងវិនិយោគរវាងប្រទេស​ទាំងពីរនាពេលកន្លងទៅ និង​ឯ​កភាពជម្រុញ​កិច្ចសហ ប្រតិ​បត្តិការ លើគ្រប់វិស័យនាពេលខាងមុខ។​

វៀតណាម​ស្វាគមន៍ចំពោះការដែលប៉ូឡូញបានបើកការិ​យាល័យតំណាង នៃអគ្គនាយកដ្ឋាន​វិនិយោគ​និង​ពាណិជ្ជកម្ម​​ប៉ូឡូញក្នុង​ឱកាសនេះព្រមទាំងអះ អា​ងថា វៀតណាមជានិច្ចកា​ល បង្កល​ក្ខណៈងាយ​ស្រួលបំផុត​សម្រាប់​​សហគ្រាស​ ប៉ូឡូញដែលមានបំណងវិ​និយោគនៅវៀត​ណាម។

​ស្តីពីបញ្ហា​តំបន់និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីររូបបាន​សង្កត់ធ្ងន់នូវសារៈសំខា​ន់នៃការរក្សា​សន្តិភាព សន្តិ​សុខ ​ជម្រុញកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ​លើពិភព​លោក ព្រមទាំងចា​ត់ទុកថា ជម្លោះទាំង​អស់គប្បី​ដោះ​ស្រាយ​​ដោយ​សន្តិ​វិធី ​សមស្របជាមួយ​ច្បាប់​អន្តរជាតិ​។

​បន្ទាប់ពីកិច្ចចរចា ប្រធានរដ្ឋវៀតណាម ​លោក Tran Dai Quang និងប្រធា​ នាធិប​តី​បូឡូញបាន​អញ្ជើញ​ជាកសិណ​សាក្សីពិធី​ចុះហត្ថលេខា​លើឯកសារសហប្រតិបត្តិការជា​ច្រើ​ន។ អញ្ជើញជួ​បសំណេះ សំណាល​ជាមួយ​សារព័ត៌មាន​បន្ទាប់ ពីកិ​ច្ច​ចរចា​​ប្រធាន​រដ្ឋ លោក Tran Dai Qua​ng បាន​អះអាងថា៖

​“ខ្ញុំនិងលោកប្រធានាធិបតីទើបនឹងដំណើរការកិច្ច​ចរចាប្រកបដោយជោគ ជ័យ។ យើងខ្ញុំបានផ្លាស់ប្តូ​រមតិ​និង​​ឯកភាពលើវិធាន​ការជាក់ស្តែងជាច្រើន សំដៅ ​ជម្រុញទំនាក់ទំនងទ្វេភាគី​នាពេលខាង​មុខ។ ឈរលើ​គ្រឹះស្ថាន​​រឹងមាំនៃ​ទំនាក់ ទំនងដែលបានពូន​ជ្រំអស់រយៈពេល ៦៧ឆ្នាំកន្ល​ងទៅនោះ​ រួមទំាងសក្កានុភា​ព ធំធេង​និង​រាល់ការខិត​ខំប្រឹងប្រែងរបស់ភាគី​ទាំងពីរ ខ្ញុំជឿជាក់យ៉ាងមុតមាំ​ថា ទំនាក់​ទំនង​សហប្រតិបត្តិការ​ប្រពៃណី​រវាង​វៀតណាមនិងប៉ូឡូញ នឹងមានការអភិវឌ្ឍន៍ដោយឥតឈ​ប់ឈរ​នាពេលខាងមុខ”។

អញ្ជើញឆ្លើយតបវិញ ប្រធានាធិបតីបូឡូញ លោក Andzej Duda បាន សង្កត់ធ្ងន់ថា៖ “ទំនាក់ទំនងវៀ​ត​ណាម -បូឡូញ​ដែល​មានប្រពៃណីមិត្តភាពសហប្រ​តិបត្តិ ការយូរអង្វែងហើយនា​ពេលកន្លង​ទៅមាន​សញ្ញាយ៉ាង​ល្អប្រ សើរជា​ច្រើន​បញ្ជាក់ នូ​វទំនាក់ទំនងនោះ។ កិច្ចព្រមព្រៀងទាំងអស់ដែល​បាន​ចុះហត្ថលេ​ខានាថ្ងៃ​នេះ ជាមូលដ្ឋាន​ជម្រុញកិច្ច​សហប្រតិបត្តិការនា​ពេលខា​ងមុខ។ ខ្ញុំជឿជាក់ថា ជាមួ​យ នឹង​ការចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ទាំង​នេះ នឹងជួយឲ្យសហគ្រាសនៃ​ប្រ ទេសទាំងពីរ​បើកទូលាយ​សកម្មភាព​នៅទីផ្សារ​វៀតណា​មនិង​ប៉ូឡូញ​។ ជាពិសេសគឺកញ្ចប់អាហារូប​ករណ៍ស​ម្រាប់​និស្សិតវៀត​ណាម នៅបន្តការសិក្សានៅប៉ូឡូញ”។

​នាពេលរសៀល​ថ្ងៃដដែល ប្រធានាធិបតីប៉ូ​ឡូញ លោក Andzej Duda ​បាន អញ្ជើញជួប​សម្តែងការ​គួរសម​អគ្គលេខាបក្ស​ លោក​ Nguyen Phu Trong និងនា ​យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ផ​ងដែរ៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top