• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពអំណរបុណ្យណូអែលនៅតាមខេត្ត ក្រុងនានា

លោកស្រី Truong Thi Mai បានជូនពរបុណ្យណូអែល ឆ្នាំ ២០២០ ប្រកបដោយសុខភាពល្អសុខសាន្តត្រាណដល់អ្នកមុខអ្នកការ អ្នកកាន់សាសនាកាតូលិក។

លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈឹមបានអញ្ជើញទៅសាកសួសុខទុក្ខ និងជូនពរមណ្ឌលអេវែកនៅព្រះសហគមន៍កាតូលិកទីក្រុងហូជីមិញ (រូបថត៖ TTXVN)


ក្នុងឱកាសបុណ្យណូអែល ឆ្នាំ២០២០ និងឆ្នាំថ្មី ២០២១ នោះ នាព្រឹកថ្ងៃទី ២៣ ខែធ្នូ លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការចលនាមហា ជនមជ្ឈឹម បានអញ្ជើញទៅសាកសួសុខទុក្ខ និងជូនពរមណ្ឌលអេវែកនៅព្រះសហគមន៍កាតូលិកទីក្រុងហូជី មិញ។ អញ្ជើញថ្លែងនៅទីនេះ លោកស្រី Truong Thi Mai បានជូនពរបុណ្យណូអែល ឆ្នាំ ២០២០ ប្រកប ដោយសុខភាពល្អសុខសាន្តត្រាណដល់បុព្វជិក សាសនិកជន ដែលបានចូលរួមចំណែកទៅក្នុងសមិទ្ធិលរួមរបស់ប្រទេសជាតិក្នុងប៉ុន្មានឆ្នាំកន្លងទៅ។

នាព្រឹកថ្ងៃដដែល ថ្នាក់ដឹកនាំទីក្រុង Can Tho រួមជាមួយតំណាងស្ថាប័ន មន្ទីរ ក្រុងនិងខ័ណ្ឌ Ninh Kieu បានអញ្ជើញទៅសាកសួសុខទុក្ខ និងអំណររដូវណូអែលប្រកបដោយពរជ័យជាច្រើនពីព្រះនៅព្រះសហគមន៍ក្នុងតំបន់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top